ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពត អំពាវនាវឱ្យគ្រប់ភាគីចូលរួមបង្កើនសោភ័ណភាពបរិស្ថានក្នុងខេត្ត ដើម្បីរក្សាកំណើនទេសចរ
Tue,30 September 2025 (Time 03:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសំអាតអនាម័យបរិស្ថានប្រចាំនព្វមាស ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នៅទូទាំងខេត្ត នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា កំពត ជាខេត្តទេសចរណ៍កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានភ្ញៀវទេសចរចន្លោះពី ៣៥,០០០ ទៅ ជាង ៤ម៉ឺននាក់ ក្នុងមួយសប្តាហ៍។ កត្តាអនាម័យបរិស្ថាន សោភ័ណភាព ទេសភាព និងបរិយាកាស គឺជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងរក្សាបាននូវកំណើនភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយកចិត្តទុកដាក់លើការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ចូលរួមសម្អាតបរិស្ថានជាបន្តបន្ទាប់ និងបង្កើនបរិស្ថានបៃតង ដែលវាជាគន្លឹះសំខាន់ក្នុងការរក្សាក្រុងកំពតឱ្យជាទីក្រុងស្អាត រំដួល៣ទង និងជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានធ្វើរបាយការណ៍លទ្ធផលការងារប្រចាំនព្វមាស ដោយបង្ហាញពីកិច្ចខិតខំរបស់អាជ្ញាធរខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងភាគីពាក់ព័ន្ធក្នុងការជំរុញយុទ្ធនាការសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលល្អ។

លោកប្រធានមន្ទីរ បានបន្តថា ការសម្អាតអនាម័យបរិស្ថានគឺជាកិច្ចការទូទៅមិនអាចខ្វះបានទេ ហើយបច្ចុច្បន្នយើងបាននិងកំពុងបន្តអនុវត្តន៍យុទ្ធនាការទាំងបីរបស់ក្រសួងដែលក្នុងនោះរួមមាន យុទ្ធនាការថ្ងៃនេះថ្ងៃស្អែក ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការដងផ្លូវជាតិស្អាត។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនឹងធ្វើឱ្យខេត្តកំពតកាន់តែមានសោភ័ណភាព និងមានទាក់ទាញភ្ញៀវទេសចរជាងមុន។

ក្នុងកិច្ចប្រជុំនេះដែរ លោក សារុន សំបូរ អគ្គនាយករងក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ អាជ្ញាធរខេត្តកំពត លើកិច្ចការងារលើកកម្ពស់អនាម័យបរិស្ថានបានល្អប្រសើរ ដោយអនុលោមទៅតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ការពារ អភិវឌ្ឍន៍ និងសង្គម) ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ