ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ប៊ុន ហុន អញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
Tue,30 September 2025 (Time 10:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ​៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការរង អគ្គនាយករង លោក ប្រធាននាយកដ្ឋាន អនុប្រធាននាយដ្ឋាន នាយការិយាល័យ និងលោក លោកស្រីដែលជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនៅពេលនេះ គឺមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាដេីម្បីត្រៀមលក្ខណៈ រៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ ដោយភ្ជាប់ជាមួយនឹងការរៀបចំកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម។

ឯកឧត្តមប្រធានអង្គប្រជុំ បានមានប្រសាសន៍បន្តថា ដើម្បីត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំលើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងទទួលបានជោគជ័យ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារផ្ទៃក្នុងចំនួន០៤ សម្រាប់ជាជំនួយការដល់ក្រុមការងារអន្តរក្រសួង ក្នុងការសម្របសម្រួលរៀបចំកិច្ចប្រជុំលើកទី១៣នេះរួមមាន៖ ក្រុមការងារខ្លឹមសារ និងឯកសារ ក្រុមការងារពិធីការ និងព័ត៌មានវិទ្យា ក្រុមការងារហិរញ្ញវត្ថុផ្គត់ផ្គង់ និងមធ្យោបាយធ្វើដំណើរ និងក្រុមការងារការពារ និងសន្តិសុខ។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យក្រុមការងារតាមក្រុមនីមួយៗត្រូវចូលរួមកិច្ចសហការដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការងារនេះទទួលបានជោគជ័យទៅតាមអ្វីដែលបានគ្រោងទុក ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ