ភ្នំពេញ៖ ពិធីសារទីមួយនេះ មានចំនួន ៤មាត្រា និងសេចក្តីបន្ថែមចំនួន ១ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើវិសោធនកម្មជំពូក ៣ ស្តីពីវិធានដើមកំណើតទំនិញ ដោយផ្តោតសំខាន់លើបទប្បញ្ញត្តិពាក់ព័ន្ធវិធានជាក់លាក់សម្រាប់ផលិតផល និងដាក់បញ្ចូលលទ្ធផលនៃការចរចាវិធានជាក់លាក់សម្រាប់ផលិតផលថ្មីទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន សំដៅអនុវត្តវិធានដើមកំណើតទំនិញប្រកបដោយប្រសិទ្ធភាព និងមានលក្ខណៈសម្រួលពាណិជ្ជកម្ម។ប្រទេសដែលជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍ រួមមាន (១) ចូលរួមចំណែកលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាព នៅក្នុងការអនុវត្តជំពូកស្តីពីវិធានដើមកំណើតទំនិញ ជាពិសេស វិធានជាក់លាក់សម្រាប់ផលិតផលសំដៅជំរុញការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (២) បង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ ក្នុងការស្វែងរកលក្ខខណ្ឌដើមកំណើតទំនិញសម្រាប់ផលិតផលរបស់ខ្លួន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម និង (៣) ចូលរួមពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ សំដៅធានាលំហូរទំនិញដោយរលូននិងឆាប់រហ័សរវាងប្រទេសជាសមាជិក ដើម្បីឆ្លើយតបតាមតម្រូវការ និងការវិវត្តន៍នៃសេដ្ឋកិច្ចតំបន់ និងសកល៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ