ភ្នំពេញ៖ ពិធីសារទីពីរ ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) មានចំនួន ៣មាត្រា និងសេចក្តីបន្ថែមរបស់ពិធីសារចំនួន ១ ដែលមាន ២១ជំពូក ក្នុងនោះមានការធ្វើវិសោធនកម្មលើជំពូកដែលមានស្រាប់ក្រោមកិច្ចព្រមព្រៀង AANZFTA ចំនួន ១៨ និងជំពូកបន្ថែមថ្មីចំនួន ៣។ពិធីសារទីពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន (១) ឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់ក្នុងការដំឡើងកម្រិតកិច្ចព្រមព្រៀង AANZFTA ដោយដាក់បញ្ចូលនូវធាតុផ្សំនានា ដែលមានតម្លៃបន្ថែមទៅក្នុងផ្នែកជាច្រើននៃកិច្ចព្រមព្រៀង រួមមាន ពាណិជ្ជកម្មទំនិញ វិធានប្រភពដើម នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ បម្លាស់ទីរូបវន្តបុគ្គល ពាណិជ្ជកម្មអេឡិចត្រូនិក ការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងលទ្ធកម្មរដ្ឋាភិបាលជាដើម (២) ធ្វើឱ្យកិច្ចព្រមព្រៀងមានភាពទំនើប ដោយរួមបញ្ចូលនូវនិន្នាការសេដ្ឋកិច្ចថ្មីៗ ដូចជា ការលើកកម្ពស់ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការស្តីពីលទ្ធកម្មរដ្ឋាភិបាល និងពាណិជ្ជកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងពន្លឿនការស្តារឡើងវិញក្រោយវិបត្តិជំងឺរាលដាលជាសកល ដោយពិចារណាលើបម្រែបម្រួលនៃនិន្នាការធុរកិច្ចទូទាំងពិភពលោក និងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ ដើម្បីធានាថា ប្រការទាំងឡាយនៃកិច្ចព្រមព្រៀងនឹងលើកកម្ពស់ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគរវាងបណ្តាភាគី លុបបំបាត់ឧបសគ្គមិនចាំបាច់ចំពោះការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងធានានូវបរិយាកាសពាណិជ្ជកម្មដែលប្រកបដោយតម្លាភាព និងអាចព្យាករណ៍បាន (៣) បង្កើតកាលានុវត្តភាពសេដ្ឋកិច្ចកាន់តែច្រើន និងទូលំទូលាយ តាមរយៈការធ្វើសេរីភាវូបនីយកម្មទីផ្សារបន្ថែមទៀតលើពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការវិនិយោគ និង (៤) ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបណ្តាភាគី ដើម្បីធានាថា ភាគីនីមួយៗទទួលបានអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការផ្សព្វផ្សាយ និងកសាងសមត្ថភាពស្ថាប័ន លើកកម្ពស់កិច្ចសហប្រតិបត្តិការនិយ័តកម្ម ព្រមទាំងបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ