ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង និងតាមដានវឌ្ឍនភាពការងារបុគ្គលិករបស់អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ
Fri,26 September 2025 (Time 05:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 101នាក់)

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង និងតាមដានវឌ្ឍនភាពការងារបុគ្គលិករបស់អង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន-អង្គភាព ស្នងការរងនគរបាលរាជធានី-ខេត្ត ទទួលការងារបុគ្គលិក, លោកនាយការិយាល័យបុគ្គលិក ចំណុះនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្រ្តីពាក់ពាក់ព័ន្ធសរុបប្រមាណ ១២០នាក់។

ដើម្បីពង្រឹងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុសាសន៍ និងតម្រង់ទិសមួយចំនួនដូចខាងក្រោម៖
-គ្រប់គ្រងវត្តមានមន្ត្រីដែលមកបំពេញការងារជាប់ជាប្រចាំ
-ទប់ស្កាត់ បង្ក្រាបឱ្យបានទាន់ពេលវេលារាល់សកម្មភាពក្រុមប្រឆាំងមួយចំនួន ដែលមាននិន្នាការអុចអាល ញុះញង់ បង្កឱ្យមានភាពចលាចលក្នុងសង្គម
-ណែនាំមន្ត្រីក្រោមឱវាទឱ្យស្គាល់ពីតួនាទី ភារកិច្ច និងឋានានុក្រមការងាររបស់ខ្លួន
-ពង្រឹង និងជំរុញដល់ការបែងចែកតួនាទី ភារកិច្ច ដល់អធិការរងក្រុង-ស្រុក នាយរងការិយាល័យ
-ណែនាំលើការផ្ដល់និតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌
-ពិនិត្យ វាយតម្លៃឱ្យបានត្រឹមត្រូវរាល់សំណើផ្ទេរភារកិច្ច តែងតាំងមុខដំណែង និងដំឡើងឋានន្តរសក្តិ
-ពង្រឹង ពិនិត្យ វាយតម្លៃឱ្យបានច្បាស់លាស់លើការអនុវត្តទណ្ឌកម្មវិន័យចំពោះមន្ត្រីនគរបាលជាតិ
-ការសុំច្បាប់ត្រូវស្នើសុំតាមឋានុក្រម ស្របតាមគោលការណ៍
-លើកទឹកចិត្តមន្ត្រីខិតខំប្រឹងប្រែងបំពេញការងារ និងទទួលបានការបណ្ដុះបណ្ដាលច្រើន
-ពង្រឹងសមត្ថភាពមន្ត្រីតាមការអភិវឌ្ឍន៍ឌីជីថល
-រៀបចំចងក្រងជនបង្គោលតាមផែនការងារអង្គភាព មន្ទីរ ដើម្បីបណ្តុះបណ្តាលមន្ត្រីក្រោមឱវាទ
-ហ្វឹកហាត់លំហាត់របៀបឱ្យបានជាប់ជាប្រចាំ
-ណែនាំ និងពង្រឹងការប្រើប្រាស់ឯកសណ្ឋានរបស់មន្ត្រីនគរបាលជាតិឱ្យបានត្រឹមត្រូវ
-ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណនគរបាលជាតិឱ្យបានគ្រប់គ្នា
-ត្រូវមានរបាយការណ៍សមិទ្ធផលរបស់មន្ត្រីម្នាក់
-គោរព ផ្សព្វផ្សាយគោលការណ៍ថ្មីៗរបស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ