ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អង្កការ UNDP គាំទ្រផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ NDC 3.0 ដើម្បីសម្រេចគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកបូននៅឆ្នាំ២០៥០
Thu,25 September 2025 (Time 09:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 79នាក់)

បុរីញូយ៉ក៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជួបពិភក្សាជាមួយ លោក Marcos Neto អគ្គនាយករង និងជានាយកមណ្ឌលមូលនិធិនិរន្តរភាពនៃអង្គការ UNDP ដើម្បីស្វែងរកសកម្មភាពអាទិភាព សម្រាប់អនុវត្តNDC3.0 ក្នុងវិស័យទាំងប្រាំ រួមមាន ថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសង្កត់ធ្ងន់ថា ការអនុវត្ត NDC 3.0 ជោគជ័យទៅបាន ទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ មិនត្រឹមតែវិស័យរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្ម ពីសហគមន៍មូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងជាពិសេស ដៃគូអន្តរជាតិ។

សូមបញ្ជាក់ថា៖ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជាលើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុសកល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ