ទីក្រុងញូយ៉ក៖ សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគណៈប្រតិភូបានទទួលជួបអាហារពេលព្រឹកជាមួយលោកស្រី Patricia Zurita ប្រធានផ្នែកភាពជាដៃគូ និងជាអនុប្រធានអង្គការអភិរក្សអន្តរជាតិ (ConservationInternational) និងក្រុមការងារ ដើម្បីពិភាក្សាពីការអនុវត្តនូវផែនការជាតិរួមចំណែកនឹងការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) សម្រាប់វិស័យព្រៃឈើដែល CI នឹងកៀរគរនូវធនធាននៅក្រោម Forest & Climate Leaders’ Partnership (FCLP)។ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបង្ហាញពីឆន្ទៈរបសកម្ពុជាក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ជក់រហូត់ដល់៥៥% នៅឆ្នាំ២០៣០ និងមានយន្តការយ៉ាងច្បាស់លាស់ក្នុងការបង្កើនគម្របព្រៃឈើតាមរយៈការអនុវត្តច្បាប់ ការដាំដុះព្រៃឈើឡើងវិញ និងការថែរក្សាព្រៃឈើដើម្បីទាញយកឥណទានកាបូនព្រៃឈើ។ភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហការគ្នាដើម្បីទាញយកថវិកានៅក្រោមយន្តការ FCLP ដើម្បីការអភិរក្ស និងកិច្ចការពារព្រៃឈើក្នុងគោលបំណងបង្កើនអាងស្តុកកាបូនព្រៃឈើ និងឈានទៅរកប្រទេសមានអព្យាក្រិតកាបូននៅឆ្នាំ២០៥០។
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ