ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តរតនគិរី កោតសរសើរដល់កម្លាំងនគរបាលទាំងអស់ បានការពារសន្តិសុខ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រកបដោយជោគជ័យ
Thu,25 September 2025 (Time 01:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 72នាក់)

ភ្នំពេញ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានធ្វើជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងនោះ មានសមាសភាពចូលរួម លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

ឆ្លងតាមរយៈរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការវាយតម្លៃខ្ពស់និងមានការឯកភាពជារួមលើលទ្ធផលនៃកិច្ចប្រតិបត្តិការផ្តោតលើសភាពការណ៍សន្តិសុខនយោបាយ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងាររបស់ជំនាញនីមួយៗ ដោយទទួលបាននូវលទ្ធផលល្អគួរឱ្យកត់សម្គាល់។

ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍នៅតាមគោលដៅបានល្អជាប្រចាំ ជាពិសេសនាឱកាសបុណ្យភ្ជុំ បុណ្យកាន់បិណ្ឌកន្លងទៅថ្មីៗនេះប្រកបដោយជោគជ័យដោយពុំមានបទល្មើស រឺការបង្ករភាពអសន្តិសុខកើតមានឡើយ។

ចំពោះកិច្ចការងារដែលត្រូវបំពេញបន្ថែមនូវចន្លោះខ្វះខាតមួយចំនួន លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់ប្រសាសន៍ដឹកនាំ និងណែនាំបន្ថែមដល់ជំនាញទាំងអស់ក្នុងពេលមានករណីកើតឡើងត្រូវតែមានចំណាត់ការទៅតាមនីតិវិធីជាបន្ទាន់ និងឆ្លងតាមឋានានុក្រម ដើម្បីចៀសវាងការភ័ណ្ឌច្រឡំ និងមានប្រតិកម្មពីមហាជនតាមបណ្ដាញសង្គមដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់និងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។

ជាបន្តទៅទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ បានស្នើឱ្យត្រួតពិនិត្យកម្លាំងអន្តរាគមន៍និងរៀបចំមធ្យោបាយសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីគ្រោះទឹកជំនន់កើតឡើងនៅក្នុងស្រុកមួយចំនួនក្នុងខេត្តរតនគិរី និងត្រៀមទប់ស្កាត់ភាពចលាចលផ្សេងៗនៅក្នុងសង្គម ដោយឡែកកងអន្តរាគមន៍ដែលត្រូវត្រៀមគាំទ្រដល់ភូមិភាគ៤និងភូមិភាគ៥ ត្រូវបន្តការហ្វឹកហាត់ជាបន្តទៅទៀតឱ្យបានទៀងទាត់។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានជំរុញដល់ការងារជំនាញមួយចំនួនដូចជា៖ ការិយាល័យបណ្ដុះបណ្ដាលត្រូវគ្រប់គ្រងទិន្នន័យនិងរាយការណ៍ពីស្ថានភាពកម្លាំងចេញទៅរៀនរឺឆ្លងវគ្គឱ្យបានទៀងទាត់ទាន់ពេល, ការិយាល័យអសញ្ញាណកម្មត្រូវបន្តចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនិងត្រូវប្រើឡានចល័តឲ្យបានអស់លទ្ធភាពដើម្បីឲ្យពលរដ្ឋបានមកធ្វើអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា, ការិយាល័យប្រឆាំងព័ត៌មានបច្ចេកវិទ្យាត្រូវបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបានទទួលព័ត៌មាននិងការយល់ដឹងពីការបោកបញ្ឆោតពីសំណាក់ជនខិលខូចតាមប្រព័ន្ធអនឡាញ, ចំពោះអធិការក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តក្តាន់សភាពការណ៍សន្តិសុខនយោបាយនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ។

បន្ថែមលើនេះនឹងជាចំណុចដ៏មានសារៈសំខាន់នោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ជំរុញឲ្យកងកម្លាំងថ្នាក់ដឹកនាំនគរបាលត្រូវធ្វើការផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនអនុវត្តនៅក្រមសីលធម៌វិជ្ជាជីវៈរបស់នគរបាលជាតិឲ្យបានត្រឹមត្រូវនិងម៉ឺងម៉ាត់ដើម្បីជៀសវាងនៅកំហុសឆ្គងនិងទទួលបានការដាក់ទណ្ឌកម្មផ្សេងៗរហូតដល់ការបណ្ដេញចេញពីក្របខ័ណ្ឌការងារ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ