ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចតេជោ ផ្តល់នូវការវិភាគបន្ថែម និងករណីដែលអាចកើតឡើង ពាក់ព័ន្ធការបាញ់ប្រហារសម្លាប់សម្តេចកាលពីថ្ងៃ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប
Thu,25 September 2025 (Time 10:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហាញសំណេរដោយផ្តល់នូវការវិភាគបន្ថែម និងករណីដែលអាចកើតឡើង ពាក់ព័ន្ធការបាញ់ប្រហារសម្លាប់សម្តេចកាលពីថ្ងៃ២៤ កញ្ញា ១៩៩៨ នៅខេត្តសៀមរាប។

តាមរយៈសំណេរនៅលើបណ្តាញសង្គម នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា “ ម្សិលមិញខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារ ដើម្បីសម្លាប់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ នៅទីរួមខេត្តសៀមរាប។ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច «ប្រសិនខ្ញុំស្លាប់ ឬរបួសប្រទេសកម្ពុជាយើង នឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ»»។

ការសរសេរបែបនេះគឺជាកំហុសដែលមើលឃើញតែមួយជ្រុងនៃតួរនាទីរបស់ខ្ញុំ ដោយមិនបានគិតដល់កត្តាដទៃទៀត។ ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។
១. ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាម ដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។
២. គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើរការប្រជុំធម្មតា និងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មី ឬត្រូវជាប់គាំងបង្កើតរាជរដ្ឋាភិបាលមិនបាន។
៣. ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។
៤. មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាន នាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើស ហ៊ុន សែន ច្រើនដង។ នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃខ្លួនឯង”៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ