ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់
Mon,22 September 2025 (Time 01:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 111នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឥស្សរជជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញរាប់បាត្រថ្ងៃភ្ជុំបិណ្ឌ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បន្ទាប់ ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមី ព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងពុទ្ធបរិស័ទ ទាំង អស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះ សង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹក គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ច ដឹក នាំ របស់លោកអាចារ្យ និងព្រះគ្រូចៅអធិការ វត្ត វាំង ចាស់ ។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរ ជន ជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើ បទ នមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែល ព្រះ អង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យ ពុទ្ធ បរិ ស័ទ គ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូត មកដល់បច្ចុប្បន្ន និងទៅអនាគត។

លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ ដល់ពុទ្ធបរិស័ទទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងឥស្សរជន និងប្រជាពុទ្ធបរិស័ទ ទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុ កុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យ ភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់។

ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏បានប្រគេនទេយ្យទាន គ្រឿងឧបភោគ បរិភោគ ជូនព្រះសង្ឃគង់នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ រួមមាន៖ ទឹកក្រូច ចំនួន២០កេស, ទឹកសុទ្ធអារ៉ូណាតូច ចំនួន៣០កេស, ទឹកសណ្ដែក ចំនួន៥កេស, ទឹកផ្លែឈើគូលែន ចំនួន៥កេស, ទឹកត្រឡាច ចំនួន៥កេស, ទឹកដោះគោខាប់ ចំនួន២កេស, ស្ករស ចំនួន២០គីឡូក្រាម, កាហ្វេ ចំនួន៣កេស, ផ្លែគូលែន ចំនួន៥កេស, តែ ចំនួន៥គីឡូក្រាម, នំចិន ចំនួន២កន្ដ្រក់, ផ្លែឈើ ចំនួន២កន្ដ្រក់, ត្រីខ ចំនួន៥កេស, ត្រីងៀត ចំនួន១៥គីឡូក្រាម, សាច់ក្រក ចំនួន១០គីឡូក្រាម, មីជាតិ ចំនួន៣កេសធំ, អង្ករ ចំនួន៥០០គីឡូក្រាម និងបច្ច័យចំនួន១០លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ