ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System - LMS) តាមរយៈថ្នាលអប់រំឌីជីថលរបស់ ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យព្រែកលៀប សាលារៀនជំនាន់ថ្មី ដោយមានការចូលរួមពីលោកនាយក គ្រូបង្គោល មកពីវិទ្យាល័យចំនួន១៣ (សាលារៀនជំនាន់ថ្មី និងសាលារៀនគំរូ) ក្រុមការងារលើកកម្ពស់បរិវត្តកម្មឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អង្គការ ខេប (KAPE) និងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC)។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖-ផ្តល់នូវចំណេះដឹង និងជំនាញប្រើប្រាស់ និងការបង្កើតមាតិកាអប់រំឌីជីថលតាមរយៈស្ថាប័ន EBC និង EBC's Platform-បំប្លែងថ្នាក់រៀនបែបប្រពៃណីទៅជាបរិយាកាសសិក្សាដោយរួមបញ្ចូល និងតាមបែបទំនើប-ជំរុញការចូលរួមរបស់គ្រូបង្រៀន និងសិស្ស តាមរយៈការប្រើប្រាស់ LMS-ពង្រឹងពង្រីកនូវជំនាញបច្ចេកវិទ្យាឌីជីថលក្នុងចំណោមគ្រូបង្រៀន សិស្សានុសិស្ស និងអ្នកអប់រំ-កសាងសមត្ថភាព និងផែនការសកម្មភាពសាលារៀនសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយនិរន្តរភាព។ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលរបស់ស្ថាប័ន EBC ជាពិសេសក្នុងការផលិតមាតិកាអប់រំប្រកបដោយគុណភាព ព្រមទាំងសង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រើប្រាស់ ប្រព័ន្ធ LMS របស់ EBC ដើម្បីលើកកម្ពស់គុណភាពអប់រំឌីជីថលនៅកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ