ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជាអធិបតី ចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០២៥ ចំនួន ៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា។នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឱ្យ រដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គឱ្យបានជាប់ជាប្រចាំ ដើម្បីជូនដំណឹងបន្តទៅឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ។សូមបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គនៅក្នុងខេត្តត្បូងឃ្មុំ បានជន់ឡើង២ដងជាប់ៗគ្នា ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋជាច្រើននៅឃុំជីរោទ៍ទី១ និង ឃុំទន្លេបិទ។ធ្វើឱ្យទឹកជំនន់លើកទី១ បានឡើងដល់កម្ពស់ ១៣,០០ម៉ែត្រ និងលើកទីពីរឡើងដល់ ១៣,២០ម៉ែត្រ ដែលធ្វើឱ្យលំនៅដ្ឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរងការជន់លិចផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ