ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចមួយចំនួន ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបម្រើអតីតយុទ្ធជនរបស់យើង ប្រកបដោយគុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់
Tue,02 September 2025 (Time 11:04 AM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រចាំ​ឆមាសទី១ ឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរង និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ ស្ដីពីលទ្ធផលសំខាន់ៗ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆមាសទី១​ ឆ្នាំ​២០២៥​ មានដូចជា៖ ការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជនបានចំនួន ៤៦សព ស្មើនឹងថវិកាចំនួន ១៨៤,០០០,០០០រៀល និងបានសហការជាមួយស្ថាប័នមូលនិធិជំនួយសង្គម បើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន ៤៩គ្រួសារសព ស្មើទឹកប្រាក់ ៧១០,៥៦៤,២៩៨រៀល និងបានបញ្ជាក់ជូនអំពីទិសដៅមួយចំនួនដែលត្រូវអនុវត្តបន្ត។

បន្ទាប់ពីសមាជិកអង្គប្រជុំ បានឡើងពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងការបំពេញបន្ថែម លើរបាយការណ៍និងទិសដៅរួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងថ្លៃនូវការកោតសរសើរ ចំពោះក្រុមលេខាធិការដ្ឋាននៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមបតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានជោគជ័យគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះ មានជាអាទិ: បានដំណើរការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នង និងបានប្រគល់ផ្ទៃដីសម្បទានសង្គមកិច្ចជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ ចំនួន ៦៥ហិកតា ព្រមទាំងបានគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ តភ្ជាប់នៅក្នុងភូមិប្រមាណ ១០គីឡូម៉ែត្រ ដែលគ្រោងដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោម​អធិបតី​ភាព​ឯកឧត្ដម ​នាយ​ឧត្ដមសេនីយ៍​ កិត្តិសង្គហបណ្ឌិត គន់​ គីម​ ​ទេសរដ្ឋមន្រ្តី អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាមួយនោះដែរ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ក៏បានរៀបចំខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា នឹងបានឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានចំនួន ២៥០គ្រួសារ តាមរយៈ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច សំខាន់ៗមួយចំនួន ជូនដល់ក្រុមលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅគ្រប់ថ្នាក់ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង និងបម្រើអតីតយុទ្ធជនរបស់យើងបន្តទៀត ប្រកបដោយគុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយនោះដែរ ត្រូវប្រុងប្រៀបរៀបចំរកសប្បុរសជនជួយឧបត្ថម្ភគ្រឿងបំពាក់ផ្សេងៗនៅក្នុងស្នាក់ការ និងការធ្វើរបងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលទើបសាងសង់រួច ដើម្បី​រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ