ភ្នំពេញ៖ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ និងជានាយកខុទ្ទការល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លី វេត អភិបាលរងខេត្តកំពង់ធំ មន្ត្រីបង្គោលនៅតាមក្រសួង ស្ថាប័ន មន្ត្រីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី/ក្រុង/ស្រុក និងមន្ត្រីបង្គោលនៃក្រុមការងាររាជរដ្ឋាភិបាលចុះឃុំ)សង្កាត់។ឆ្លៀតនៅក្នុងឱកាសនេះលោក លី វេត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដើម្បីពង្រឹងការបូកសរុបរបាយការណ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា បង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល កម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ស្រង់របាយការណ៍ បញ្ហាប្រឈម សំណូមពរ ទាមទាររកដំណោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ និងត្រូវបានដោះស្រាយបញ្ហានោះឱ្យបានជោគជ័យរបស់រាជរដ្ឋាភិបាល ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន និងជំរុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ ដែលជាខេត្តគោលដៅប្រែក្លាយខេត្តកំពង់ធំ ជាខេត្តអភិវឌ្ឍលើគ្រប់វិស័យ។ជំរុញបញ្ហាសេដ្ឋកិច្ច ដោះស្រាយបញ្ហាសង្គម រក្សាស្ថេរភាពឱ្យមានការរីកចម្រើន ខេត្តកំពង់ធំ មានប្រជាពលរដ្ឋច្រើន ធនធានធម្មជាតិច្រើន ប៉ុន្តែការអភិវឌ្ឍមានកម្រិត យើងចាំត្រូវតែអភិវឌ្ឍ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណូលសមរម្យ និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យខេត្តកំពង់ធំ មានការទទួលស្គាល់ និងចាប់អារម្មណ៍ពីបណ្តាខេត្តជុំវិញ។ បងប្អូនទាំងអស់ជាលេខាធិការ សម្រាប់កត់ត្រាបញ្ហាប្រឈមនៅតាមមូលដ្ឋាន វិធីស្រាស្ត្រក្នុងស្រង់នូវបញ្ហាប្រឈម ការរៀបចំវគ្គបណ្តុះបណ្តាលនេះសំខាន់ណាស់។ ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អេង ទូច បានលើកឡើងពីគោលបំណងគឺ លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពីជីវភាពរស់នៅនិងស្ដាប់នូវកង្វល់សំណើ សំណូមពរ បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ ផ្សព្វផ្សាយអំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋជ្រាប និងស្វែងរកការគាំទ្រចូលរួមអនុវត្ត។ ដោះស្រាយ និងបូកសរុបសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ជីវិធានការដោះស្រាយឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តម អេង ទូច ប្រធានលេខាធិការក្រុមងារចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការអន្តរក្រសួង លេខាធិការដ្ឋានក្រុងស្រុក សូមឱ្យក្រុមការងារលេខាធិការដ្ឋានអនុវត្តតាមតួនាទី/ភារកិច្ចតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងជាភាពម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការវត្តមូលដ្ឋាន ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងដោះស្រាយឆ្លើយតបសំណើ សំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ