ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ជួបសំណេះសំណាលនិងប្រគល់ថវិកា ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជូន ក្រុមគ្រួសារសពរបស់មន្ត្រីនគរបាលជាតិមរណៈ
Sat,20 September 2025 (Time 09:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 116នាក់)

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលនិងប្រគល់ថវិកា ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាជូន ក្រុមគ្រួសារសពរបស់មន្ត្រីនគរបាលជាតិមរណៈ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៧រូប ដែលបានទទួលមរណភាព កាលពីកន្លងមក។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ សាកសួរសុខទុក្ខជាមួយក្រុមគ្រួសារសពរបស់ មន្ត្រីនគរបាលមរណៈទាំង១៧រូប និងបានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិជូនចំពោះគ្រួសារសពមន្រ្តីនគរបាលមរណៈ ជាមួយនូវការសម្តែងក្តីសោកស្តាយចំពោះការបាត់បង់មន្រ្តីនគរបាលដែលមានស្នាដៃក្នុងបុព្វហេតុបម្រើជាតិ និងមាតុភូមិកម្ពុជា ហើយគុណតម្លៃស្នាដៃទាំងនេះគឺស្ថិតក្នុងការចងចាំជានិច្ចមិនអាចភ្លេចបាន។

ជាមួយគ្នានោះ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយឆ្លើយចំពោះវីរភាពស្នាដៃរបស់មន្រ្តីនគរបាលគឺថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូន ហើយបានរៀបនូវថវិកាគោលនយោបាយដើម្បីរួមចំណែកដោះស្រាយនិងកាត់បន្ថយការលំបាកក្នុងជីភាព ដើម្បី ជាការតបស្នងដឹងគុណនូវអ្វីដែលជាគុណបំណាច់ដ៏ធំធេងរបស់បងប្អូនជាមន្រ្តីនគរបាលដែលបានលះបង់សព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិកម្ពុជា។

ក្រោយបញ្ចប់ការសំណេះសំណាល ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់ក្រុមគ្រួសារសពទាំង១៧រូបផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ