ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន អញ្ជើញប្រកាសការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឃុំទាំង១៦ នៃស្រុករមាសហែក
Fri,19 September 2025 (Time 07:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀង នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង។

ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារបានសម្តែងនូវការអបអរសាទរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងប្រធាន អនុប្រធាន សមាជិក និងសមាជិកាក្រុមការងារឃុំទាំង១៦ នៃស្រុករមាសហែក ខេត្តស្វាយរៀងនាពេលនេះ។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាសភាពក្រុមការងារទាំងអស់ត្រូវបន្ដជំរុញចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កម្មវិធីនយោបាយ ផែនការអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់គន្លឹះនិងការកែទម្រង់តាមវិស័យនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រុះដៃគ្នា តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុងស្រុករមាសហែកទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ក៏បានណែនាំ និងផ្តល់អនុសាសន៍ ពាក់ព័ន្ធតួនាទីភារកិច្ចសំខាន់ៗ និងអាទិភាពជាច្រើនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១៦ ក្នុងការបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសគឺត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហានានា និងផ្សព្វផ្សាយឱកាសការងារជូនចំពោះបងប្អូនពលករដែលត្រឡប់មកពីក្រៅប្រទេស ជាពិសេសប្រទេសថៃ និងក្តាប់ឱ្យបាននូវចំនួនពលករសរុប ចំនួនអ្នកមានការងារ និងចំនួនអ្នកមិនទាន់មានការងារនៅតាមឃុំនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពវិវត្តនៃពិភពលោក រួមទាំងបញ្ហាប្រឈមនៃច្បាប់អន្តរជាតិនិងពហុភាគីនិយម និងសភាពការណ៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានរំលេចពីអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈច្បាប់អន្តរជាតិ ការទូតនិងបច្ចេកទេស និងយោធា។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពីខ្លឹមសារលិខិតរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានផ្ញើជូនប្រធានអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាតិ និងថ្នាក់ដឹកនាំប្រទេសមហាអំណាចដូចជា៖ សហរដ្ឋអាមេរិក ចិន បារាំង និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសូមមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ក្នុងពិធីប្រកាសសមាសភាពនេះ បានបញ្ចប់ទៅដោយមានការពិសាអាហារសាមគ្គីប្រកបដោយភាពស្និទ្ធស្នាល និងសាមគ្គីភាពក្រៃលែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ