ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាលជាមួយគណៈកម្មការ, គ្រូបង្វឹក និងក្រុមកីឡាបាល់ទាត់ខេត្តកំពង់ចាម
Fri,19 September 2025 (Time 07:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 109នាក់)

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តកំពង់ចាម នៅសាលប្រជុំតូចសាលាខេត្ត នារសៀល ថ្ងៃថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈកម្មការកីឡា គ្រូបង្វឹក ជាពិសេសក្រុមកីឡាករខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងប្រកួត ចាប់តាំងពីវគ្គដំបូង រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២៥។

ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់គណៈកម្មការ, គ្រូបង្វឹក ជាពិសេសក្រុមកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែម ព្រោះថាយើងនឹងត្រូវប៉ះដៃគូចាស់ (ត្បូងឃ្មុំ) ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា យើងនឹងទទួលបានជោគជ័យ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ