ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការគ្រប់គ្រងធនធានទឹក និងវិធានការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេស នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងនិងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ជាច្រើនរូប។ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងពីពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ ការឡើងកម្ដៅដ៏ខ្ពស់មិនធ្លាប់មាន គ្រោះមហន្តរាយធម្មជាតិ គ្រោះទឹកជំនន់នៅរដូវវស្សា គ្រោះរាំងស្ងួតនៅរដូវប្រាំង ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ជាដើម ហើយដែលការប្រែប្រួលនេះបង្កផលប៉ះពាល់ជាខ្លាំងដល់បណ្តាប្រទេសជាច្រើននៅលើសកលលោក និងក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងក្នុងរដូវវស្សាឆ្នាំនេះ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបបានបង្កឱ្យមានខ្យល់ព្យុះនិងទឹកជំនន់ក្នុងតំបន់ ព្រមទាំងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលឥទ្ធិពលនេះបានបណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំតាមមុខព្រួញឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយនាយកដ្ឋានជំនាញដូចជា នាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងនាយកដ្ឋានឧតុនិយមជាដើម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកតាមបច្ចេកទេសនៅតាមសំណង់ស្ទាក់ទឹក និងតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រនានា ហើយត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកបន្ថែមដល់គ្រប់អង្គភាពជំនាញឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាទឹកទុកឱ្យបានល្អ និងផ្សព្វផ្សាយពីការប្រើប្រាស់ទឹកសម្រាប់គ្រប់វិស័យ ជាពិសេសទៅដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ