ភ្នំពេញ៖ ដោយអនុវត្តតាមសេចក្ដីណែនាំលេខ០០៩ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំផ្សព្វផ្សាយផែនការលេខ០២០ ផ.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកែប ស្តីពីវិធានការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនាឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅការងារខែបន្ត ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោក-លោកស្រីស្នងការរងទាំងអស់ នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងនគរបាលក្រុង/ស្រុក ប្រធានគោលដៅប្រចាំការសាលាខេត្ត, គោលដៅតំបន់ទេសចរណ៍, ប្រធានក្រុម នៃកងអនុសេនាតូច ទាំង៦ក្រុម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ/សង្កាត់ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកែប។តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ទន្ទឹមនេះស្នងការដ្ឋាននគរបាលខេត្ត ក៏បានរៀបចំចាត់តាំងដឹកនាំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីផ្សេងៗ, ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ១២ថ្ងៃ (បិណ្ឌទី១ ដល់បិណ្ឌទី១២) ថ្ងៃនេះ ទទួលបានសុខសុវត្ថិភាព និងរបៀបរៀបរយល្អប្រសើរ និងបានជំរុញលើការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា, ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ឱ្យមានសកម្មភាពផុលផុស, ពង្រឹងការងារប្រចាំការ ប្រចាំបញ្ជា និងចេញល្បាតបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ធានាបានសន្តិសុខ សុវត្ថិភាពល្អ។មានប្រសាសន៍ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៨ រួមមាន៖ ១-ត្រូវបង្កើនក្តាប់សភាពការណ៍ អំពីផែនការ ឧបាយកលរបស់ពួកប្រឆាំងក្រៅច្បាប់ ដែលប៉ុនប៉ងបង្កចលាចលសង្គម ប៉ុនប៉ងធ្វើភេរវកម្ម។ល។២-បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឱ្យមានសកម្មភាពផុលផុស។៣-បង្កើនវិធានការសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់ នៅតាមគោលដៅប្រារព្ធពិធីបុណ្យ គោលដៅកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជា ទីវត្តអារាម រមណីយដ្ឋាន និងគោលដៅទេសចរណ៍។៤-បង្ការទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពដែលបង្កដោយក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការជួញដូរ-ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។៥-ជំរុញការចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍នៅគ្រប់គោលដៅ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗ (ទាំងពេលយប់ និងពេលថ្ងៃ)។៦-យកចិត្តទុកដាក់ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានស្មារតីក្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ។ ៧-ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍។ពេលមានហេតុការណ៍ចៃដន្យកើតឡើង។៨-ចាត់តាំងក្រុមប្រតិកម្មរហ័ស តាមដានរាល់ព័ត៌មានពីគ្រប់រូបភាព ដោយធ្វើការស្រាវជ្រាវ ឆ្លើយតបបកស្រាយបំភ្លឺ និងចាត់វិធានការបន្សាបឱ្យបានទាន់ពេលវេលានៅព័ត៌មានប្រឌិត ក្លែងក្លាយដែលមានចរិតញុះញង់បំពុលបរិយាកាសសង្គម ដើម្បីបញ្ជៀសនូវភាពចរាចលសង្គម ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ