ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញានិងលើកទិសដៅអនុវត្តបន្ត
Fri,19 September 2025 (Time 06:54 PM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជេីញចូលរួមពីលោកស្នងការរង ផែនការងារជំនាញ និងលោកអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង៧ លោក លោកស្រី នាយ នាយរងការិយាល័យជំនាញនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ សង្កាត់ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ក៏បានឯកភាពតាមមតិលើកឡើងពីលោកស្នងការរងផែនការងារជំនាញ និងបានកោតសរសើរដល់គណៈស្នងការ អធិការនគរបាលដែលបានដឹកនាំកងកម្លាំង និងប៉ុស្ត៍នគរបាលរដ្ឋបាលដែលមានការខិតខំប្រឹងប្រែងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន និងនៅតាមមូលដ្ឋានបានល្អប្រសេីរ។

លោកស្នងការបានជំរុញឱ្យគ្រប់បណ្តាអង្គភាព ត្រូវគ្រប់គ្រងកម្លាំង និងជំរុញកម្លាំងនគរបាលឱ្យមានភាពសកម្មក្នុងការទទួលខុសត្រូវចំពោះតួនាទីភារកិច្ចរបស់ខ្លួនធ្វើបច្ចុប្បន្នភាព និងជំរុញការបំពេញនីតិសម្បទាជាមន្រ្តីនគរបាលយុត្តិធម៌ ផ្សព្វផ្សាយជំរុញប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព មកទទួលការផ្តល់អត្តសញ្ញាណបណ្ណថ្មី ជំរុញឱ្យប្រជាពលរដ្ឋអប់រំកូនចៅឱ្យនៅឆ្ងាយពីបទល្មើសផ្សេងៗ ។ ទន្ទឹមនោះ ត្រូវបន្តពង្រឹងអនុវត្តការងារប្រចាំថ្ងៃ ធ្វើបច្ចុប្បន្នភាពមុខសញ្ញាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប មុខសញ្ញាសេសសល់ក្នុងករណីមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួន ពិរុទ្ធជនទណ្ឌិតក្នុងពន្ធនាគារ និងមុខសញ្ញាអនុវត្តទោសរួច បន្ស៊ីបញ្ចូលគ្នារវាងមុខសញ្ញាព្រហ្មទណ្ឌ គ្រឿងញឿន និងក្មេងទំនើងបម្រើឱ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសធ្វើបច្ចុប្បន្នភាពតម្លើងបញ្ជីគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ របស់គ្រប់ប្រភេទ ធ្វើការផ្សព្វផ្សាយបំផុសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងវិស័យឯកជន ធ្វើការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្ទះតាមដងផ្លូវ និងគោលដៅអាជីវកម្ម ចុះអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ផ្ទះសំណាក់ ផ្ទះជួលបន្ទប់ជួល អំពីការគ្រប់គ្រងចងក្រង ប្រមូលព័ត៌មានអ្នកជួលស្នាក់នៅនិងផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចគ្រប់ការចេញ-ចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមគ្រប់មធ្យោបាយតាមទីកន្លែងប្រមូលផ្តុំ កន្លែងកំសាន្ត ទីសាធារណៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនពង្រឹងការត្រួតពិនិត្យតាមច្រកទ្វារព្រំដែន និងល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ