(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ទីប្រឹក្សាអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីជួបសំណេះ សំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ក្នុង ឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។នាឱកាសនោះលោក ព្រួញ រិទ្ធថា ថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ ដល់មន្រ្តីទាំងអស់ មានសាមគ្គីភាពគ្នាបានល្អ សម្រេចកិច្ចការជាច្រើននិងទទួលបានសមិទ្ធផលគ្រប់ជំនាញដើម្បីចូលរួមកសាង និងអភិវឌ្ឍបម្រើសេវាសាធារណ: មានការរីកចម្រើនគួរឲ្យកត់សម្គាល់។លើសពីនេះ លោកបានបន្តថា ក្នុងនាមមន្ទីរជំនាញ យើងបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកក្រសួង និងលោក សុខ លូ ជាអភិបាលខេត្ត បានកសាង អភិវឌ្ឍផ្លូវថ្នល់ជាច្រើនខ្សែ មានទាំង ការជួសជុល ធ្វើថ្មី បានជាច្រើនកន្លែង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណ: ក្នុងការធ្វើដំណើរជាដើមងាយស្រួលជាងមុនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ