ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម រដ្ឋមន្រ្តី សុខ សូកេន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈបរិក្ខារចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពដែលកំពុងស្នាក់នៅ និងរស់នៅក្នុងស្រុករមាសហែក
Thu,18 September 2025 (Time 10:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 87នាក់)

ភ្នំពេញ៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ព្រមទាំងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈបរិក្ខារចែកជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ពដែលកំពុងស្នាក់នៅ និងរស់នៅក្នុងស្រុករមាសហែក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូបនៃក្រសួងអធិការកិច្ច នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុក្ខដាក់អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជាពិសេសជនភៀសសឹកដែលបានចាកចោលផ្ទះសម្បែង ទ្រព្យសម្បត្តិ ដើម្បីរកទីកន្លែងសុវត្ថិភាពដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសភាពការណ៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយរំលេចពីអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈច្បាប់អន្តរជាតិ ការទូតនិងបច្ចេកទេស និងយោធា ជាពិសេសសកម្មភាពនៃការអនុវត្តច្បាប់អន្តរជាតិរបស់កម្ពុជា និងសកម្មភាពរំលោភច្បាប់អន្តរជាតិនិងបង្កហេតុរបស់ថៃ រួមទាំងសកម្មភាពរបស់កងទ័ពថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលសហគមន៍អន្តរជាតិបានយល់ច្បាស់។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីខ្លឹមសារលិខិតរបស់សម្តេចធិបតី ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានផ្ញើជូនប្រធានអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាតិ និងថ្នាក់ដឹកនាំប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ចិន បារាំង និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋសូមមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត ជាពិសេសគឺការចូលរួមដ៏ថ្លៃថ្លាពីលោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ