ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំជាមួយកងកម្លាំងអន្តរាគមន៍ពិសេស ដើម្បីពង្រឹងការចុះប្រតិបត្តិការ បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
Wed,17 September 2025 (Time 09:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 103នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំនិងសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងបង្កើនការរៀបរយកម្លាំងឱ្យបានរួចជាស្រេច១០០ភាគរយ សម្រាប់ការចុះប្រតិបត្តិការអន្តរាគមន៍បង្ការបង្ក្រាបទប់ស្កាត់បទល្មើសនានា និងធានាសំដៅការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក៏ដូចជាធានាសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារសេនាធិការ លោកស្នងការរងទទួលដឹកនាំកងកម្លាំងអន្តរាគមន៍ពិសេស លោកអនុប្រធានផែន លោកនាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និងលោកអធិការខណ្ឌទាំង១៤ ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានផ្តោតសង្កត់ធ្ងន់ ឱ្យកម្លាំងកងអន្តរាគន៍ពិសេសទាំងអស់ ក៏ដូចជាកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវចាំបាច់រៀបរយទាំងកម្លាំង និងមធ្យោបាយសម្ភារ ឱ្យបានត្រឹមត្រូវ បែងចែកកម្លាំងបំពេញភារកិច្ចឱ្យមានការទទួលខុសត្រូវខ្ពស់ និងជាពិសេសជំរុញចាំបាច់ត្រូវទទួលការហ្វឹកហាត់ឱ្យបានជាប្រចាំ អំពីយុទ្ធសាស្ត្រ និងយុទ្ធវិធីសំខាន់ដូចជា ៖ ការទប់ទល់បាតុកម្ម វាយលុកអំពើភេរវកម្ម ជំនាញរំដោះចំណាប់ខ្មាំង និងការប្រើប្រាស់ខែលការពារពីការវាយលុករបស់សត្រូវជាដើម ដើម្បីការពារសន្តិសុខឱ្យកាន់តែរឹងមាំ ទប់ស្កាត់អំពើទាំងឡាយណាដែលមានចេតនាអាក្រក់ប៉ុនប៉ងបំផ្លាញសន្តិភាពរបស់ប្រទេសជាតិ។ ពិសេសនោះ ត្រូវត្រៀមទទួលបទបញ្ជា សម្រាប់ចូលរួមការការពារដែនអធិបតេយ្យភាពទឹកដីកម្ពុជា ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស ក្នុងករណីចាំបាច់ណាមួយដែលជាតិត្រូវការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ