ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីធនធានទឹក ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិករប្រើប្រាស់ទឹក រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត
Wed,17 September 2025 (Time 03:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 99នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលទ្ធផលការងារសហគមន៍កសិករប្រើប្រាស់ទឹក រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្ត នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគ្នាយ៉ាងល្អរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកក្នុងការអនុវត្តការងារយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាអាទិ៍ការងារពង្រឹង និងរៀបចំសហគមន៍កសិករប្រើប្រាស់ទឹក ការងារបណ្ដុះបណ្តាលពង្រឹងសមត្ថភាព និងការគាំទ្របច្ចេកទេសសហគមន៍កសិករប្រើប្រាស់ទឹកនៅទូទាំងប្រទេស ជាពិសេសការងារចុះប្រមូលទិន្នន័យ និងព័ត៌មានសម្រាប់រៀបចំគោលនយោបាយនៃការអនុវត្តសកម្មភាពការងារភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ត្រូវបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យបានល្អប្រសើរ និងរក្សានិរន្តរភាពរបស់ប្រព័ន្ធ ព្រមទាំងរៀបចំយន្តការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋានគំរូរបស់ក្រសួង ជាអាទិ៍ប្រកាសស្ដីពីកិច្ចដំណើរការនិងការគ្រប់គ្រងសហគមន៍កសិករប្រើប្រាស់ទឹក និងគោលការណ៍ណែនាំលើកិច្ចប្រតិបត្តិការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេសមានចំនួនប្រមាណជាង ២ពាន់ប្រព័ន្ធ ក្នុងគោលដៅដើម្បីគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រទាំងនេះឱ្យបានល្អ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកសរុបចំនួន៥៨៤ ក្នុងនោះសហគមន៍ដែលដំណើរការបានមានចំនួន៣០១ ដំណើរការតិចតួចមានចំនួន១៤៩ និងមិនដំណើរការចំនួន១៣៤ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ