ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ក្រសួងព័ត៌មាន រៀបចំវគ្គបំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានមកពីខេត្តចំនួន៦ នៅភូមិភាគពាយ័ព្យ
Wed,17 September 2025 (Time 11:27 AM)
ដោយ ៖ (ចំនួនអ្នកអាន: 91នាក់)

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានរៀបចំវគ្គបំពាក់បំប៉ន ស្តីពី«ការពង្រឹងសមត្ថភាព លើការងារព័ត៌មាននិងសាធារណមតិ»ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង, ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាននិងឯកឧត្តម គ្រី ចំរើន តំណាងឯកឧត្តម ឃួន វិចិត្រ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរព័ត៌មានព្រមទាំងសិក្ខាកាមជាមន្រ្តីមកពីមន្ទីរព័ត៌មានខេត្តចំនួន៦ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។

ក្នុងនាមមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលជាម្ចាស់ផ្ទះរៀបចំវគ្គបំប៉ននេះ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគ្រូបង្គោល ដែលបានរៀបចំឱ្យមានវគ្គបំពាក់បំប៉នដ៏មានសារៈសំខាន់នេះឡើង។វគ្គបំពាក់បំប៉ននេះពិតជាមានសារប្រយោជន៍ចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ក៏ដូចជាខេត្តនានា ដើម្បីអនុវត្តការងារព័ត៌មាន និងសាធារណមតិ កាន់តែល្អប្រសើរបន្ថែមទៀត។

លោក សុវណ្ណ វិទិត្យា បានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្រ្តីទាំងអស់នឹងបន្តទំនាក់ទំនងគ្នាទៅវិញទៅមក ផ្លាស់ប្តូរនូវព័ត៌មាន បញ្ហាប្រឈមនានា សំដៅលើកស្ទួយនូវកិច្ចការងារជារួមលើវិស័យព័ត៌មាន និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវលោកលោកស្រីនិងសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃដែលបានអញ្ជើញចូលរួមវគ្គបំពាក់បំប៉នស្តីពី«ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ»។

លោក សុវណ្ណ វិទិត្យា គូសបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងបានធ្វើការងារយ៉ាងសកម្ម តាមការណែនាំរបស់ថ្នាក់ដឹកនាំ បង្កើនការផលិតព័ត៌មានតាមវិស័យនានាបានសរុបចំនួន១៤៧២ អត្ថបទព័ត៌មាន ក្នុងរយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២៥។

លោក ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ការងារគ្រប់គ្រង និងផ្សព្វផ្សាយលើវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តបាត់ដំបងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅ ជាអាទិ៍៖ ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត អ្នកផលិតមាតិកា (Content Creator), MMO, Influencer និងព័ត៌មានអសកម្មមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវបានយកចិត្តទុកដាក់ និងបានរៀបចំបង្កើតឱ្យរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរអង្គភាពជំនាញក្នុងខេត្ត តាមបណ្តារដ្ឋបាលក្រុងស្រុក និងដល់រដ្ឋបាលឃុំសង្កាត់ មានយន្តការសម្រាប់តាមដាន សាធារណមតិក្នុងបណ្តាញសង្គមនានា ដើម្បីឆ្លើយបំភ្លឺ និងបកស្រាយបានទាន់ពេលវេលាតាមរយៈ Messenger Telegram ជាដើម។

លោក ផេង សិទ្ធី ថ្លែងបន្ថែមថា ក្រុមការងារប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្ត មិនត្រឹមតែតាមដានសាធារណមតិក្នុងគេហទំព័ររបស់ខេត្តទេ ក៏មានបែងចែកក្រុមតាមដានសាធារណមតិក្នុង Page របស់ថ្នាក់ដឹកនាំសំខាន់ៗ មាន Pageរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា Pageរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា Pageរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ Pageរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងPageរបស់ក្រសួងមហាផ្ទៃ ជាដើម ដើម្បីបានឆ្លើយបំភ្លឺ និងបកស្រាយទាន់ពេលវេលា។

ជាមួយគ្នានេះ លោក ផេង សិទ្ធី ថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ក្នុងព្រឹត្តការណ៍ធំៗនានា ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ដើម្បីគ្រប់គ្រងវិស័យព័ត៌មាន និងសោទស្សន៍ក្នុងខេត្ត ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត និងបន្សាបព័ត៌មានផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏ដូចជាសកលលោកកំពុងប្រឈមមុខជាមួយព័ត៌មានក្លែងក្លាយនិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបណ្ឌិត ថ្លែងបន្ថែមថា ក្រសួងព័ត៌មានមានតួនាទី២ធំៗគឺទី១.ក្រសួងព័ត៌មានកំពុងធ្វើខ្លួនឱ្យទទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ទី២.

ក្រសួងព័ត៌មានរួមជាមួយក្រសួងចំនួន៦ផ្សេងទៀតដើរតួនាទីជាក្រសួងគាំទ្រក្នុងការងារព័ត៌មាន និងសោតទស្សន៍ តាមរយៈការជួយផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលឱ្យស្ថាប័នដទៃទៀត។

ឯកឧត្តមបណ្ឌិត ឆាយ សុផល បានថ្លែងថា ការងារព័ត៌មាន និងសាធារណមតិ គឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។

ឯកឧត្តមបណ្ឌិត ឆាយ សុផល បានពន្យល់ថា បុរេសកម្មគឺការធ្វើទុកមុន សកម្មគឺធ្វើដោយយកចិត្តទុកដាក់ខ្ពស់ អន្តរសកម្មគឺការធ្វើការសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចំណែកឯប្រសិទ្ធភាព គឺអ្វីដែលយើងអាចសម្រេចបានតាមផែនការដែលបានដាក់ចេញ និងប្រសិទ្ធផល គឺផលសម្រេចបានមានលក្ខណៈយូរអង្វែង។

ឯកឧត្តមបានបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល ជាអ្នកគាំទ្រ និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ