ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសដ៏មានសារសំខានលនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយរបស់ជាតិយើង និងដ៏មានតម្លៃ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់យើងមានប្រតិបត្តិតាំងពីយូរលុងណាស់មកហើយ។ ក្នុងនាមយើងមន្ត្រីរាជការគ្រប់ៗរូប ក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នាត្រូវខិតខំថែរក្សា និងប្រតិបត្តិឱ្យបានល្អស័ក្តិសមជាពុទ្ធសាសនិក និងកិត្តិយសជាតិ សាសនា។ជាមួយនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ៗរូបដែលខិតខំចូលរួមអនុវត្តតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវនាពេលកន្លងមក និងបានណែនាំត្រូវយកចិត្តទុកអនុវត្តបន្តទៀត ដោយតម្កល់ផលប្រយោជន៍ប្រជាជន ប្រយោជន៍ខេត្ត ប្រយោជន៍ជាតិជាធំ ដើម្បីចូលរួមអភិវឌ្ឍខេត្ត ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ត្រូវមានការចូលរួមជួយចែកមានវប្បធម៌ចែករំលែកជាមួយជាមួយមន្រ្តីក្រោមឱវាទប្រកបដោយភាពកក់ក្តៅ។ក្នុងពិធីសំណេះសំណាល នេះក៏មានការចែកជូនអំណោយដល់មន្ត្រីរាជការ និងអ្នកចូលរួម ដូចជា៖ អង្ករ, ទឹកក្រូច, មី និងថវិកាមួយចំនួនផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ