ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ
Tue,16 September 2025 (Time 09:54 AM)
ដោយ ៖ (ចំនួនអ្នកអាន: 73នាក់)

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងទ័ព នៃបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ។ ពិធីនេះបានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងថា អង្គភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានរួមចំណែក និងស្ថិតនៅសមរភូមិក្រោយ ដែលរង់ចាំជួយជ្រោមជ្រែងផ្តល់នូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់កងទ័ព ទាំងស្មារតី និងសម្ភារៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍បន្តថា តាមទំលាប់ជារៀងរាល់ឆ្នាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ តែងតែមានការជួបជុំសំណេះសំណាលសួរសុខទុក្ខរវាងក្រសួង និងអង្គភាពសម្ព័ន្ធមេត្រីភាពដូចជាបញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីបានសាកសួរពីសុខទុក្ខរបស់កងទ័ព និងសំណូមពរផ្សេងៗដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អាចជួយបាន។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរចំពោះបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលក្នុងរយៈពេលមួយឆ្នាំមកនេះ បានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររបស់កងទ័ព ក្នុងកិច្ចការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយរបស់កម្ពុជា ពិសេសការពារបូរណភាពទឹកបានរឹងមាំពីការឈ្លានពានរស់កងទ័ពសៀម ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ