ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេច ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប
Tue,16 September 2025 (Time 05:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 64នាក់)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ មុនចេញដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏ដូចជាសមាជិកសមាជិការដ្ឋសភា បានអញ្ជើញទស្សនា ស្វែងយល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយក្តីសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីខ្នាតធំ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ដែលជាមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។

សម្តេចរដ្ឋសភាធិបតី ក៏ដូចជា សមាជិកសមាជិការដ្ឋសភា បានបង្ហាញសេចក្តីរំភើបសប្បាយ រីករាយយ៉ាងក្រៃលែងជាមួយសមិទ្ធផលដ៏មហស្ចារ្យជាប្រវត្តិសាស្រ្តនេះ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាសមិទ្ធផលនេះ បានប្រសូត្រឡើងនៅក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គសទេសក៍សន្តិភាពដ៏ឆ្នើមរបស់កម្ពុជា បានលះបង់អ្វីៗគ្រប់យ៉ាង យកជីវិតជាដើមទុន ក្នុងការនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនប្រទេសជាតិដូចសព្វថ្ងៃនេះ។

សម្តេចប្រធានរដ្ឋសភា បានបន្តថាសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា បានការពារលើកកម្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអ្នកដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត មានឆន្ទៈមោះមុត ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះនៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍។ ដូច្នេះសូមពលរដ្ឋទំាងអស់នាំគ្នាបន្តថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្សជារៀងរហូតតទៅ។

សូមរំលឹកថាអាកាសយានដ្ឋានអន្តរជាតិតេជោ បានដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នឹងត្រូវសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ អាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ