ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម​​ ថោ ជេដ្ឋា​ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បី​​ពិនិត្យ​​​ពិភាក្សា​លើរបាយការណ៍​​វឌ្ឍនភាព​ការងារជលសាស្ត្រ​ និង​ការងារទន្លេ​ ឆ្នាំ​២០២៥ និង​ដាក់ចេញ​នូវទិសដៅ​សម្រាប់​​អនុវត្តបន្ត​
Tue,16 September 2025 (Time 01:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 77នាក់)

ភ្នំពេញ÷នាព្រឹកថ្ងៃអង្គារ​ ៩រោច​ ខែ​ភទ្របទ​ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី​១៦​ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យ និង​ពិភាក្សាលើរបាយការណ៍​វឌ្ឍនភាពការងារជលសាស្ត្រ​ និង​ការងារទន្លេ​ឆ្នាំ២០២៥ និង​ដាក់ចេញនូវទិសដៅ​​សម្រាប់អនុវត្តបន្ត​ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និង​ឧតុនិយម។​

​​ក្នុងកិច្ចប្រជុំ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានថ្លែងនូវការកោតសរសើរ​​ និង​វាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែង​ក្នុងការ​អនុវត្តការងារយ៉ាងសកម្ម​ ​ប្រកបដោយស្មារតី​ទទួលខុសត្រូវខ្ពស់​របស់​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការនៃនាយកដ្ឋាន​ជលសាស្ត្រ និង​ការងារទន្លេ​ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង​​ស្ថាប័នពាក់ព័ន្ធ​​ រហូតសម្រេចបាន​លទ្ធផលគួរឱ្យកត់សម្គាល់​ ជាអាទិ៍​​​​ការងារគ្រប់គ្រង​និង​ព្យាករណ៍​កម្ពស់ទឹក​ ការងារជលសាស្ត្រ​ ការងារច្រាំងទន្លេ​ និង​ការងារត្រួតពិនិត្យតាមដាន​និង​វិភាគគុណភាពទឹក​​។​

ជាមួយគ្នានេះដែរ​​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានមានប្រសាសន៍ណែនាំ​​ឱ្យបន្តពង្រឹង​ និងយកចិត្ត​ទុកដាក់​​លើកកម្ពស់ប្រសិទ្ធភាព​​ការងារជួសជុល ថែទាំនិង​ដំឡើងស្ថានីយជលសាស្ត្រ​ ការងារ​ប្រមូល​ទិន្នន័យជលសាស្ត្រ​ការ​​វិភាគគុណភាពទឹក​តាមបណ្ដាស្ថានីយ​ទូទាំងប្រទេស​ និងកិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និង​ទិន្នន័យក្នុងតំបន់ជាមួយគណៈកម្មការទន្លេមេគង្គ(MRC)​ ព្រមទាំង​ការងារបណ្ដុះបណ្តាល​ពង្រឹង​សមត្ថភាពមន្ត្រីលើជំនាញជលសាស្រ្ត​ គុណភាពទឹក​ និង​គ្រប់គ្រងទិន្នន័យជាដើម​ដែល​ឆ្លើយតបទៅនឹងការវិវត្តជឿនលឿន​ឥតឈប់ឈរ​នៃ​បច្ចេកវិទ្យា​ ជាពិសេស​បន្តរៀបចំផែនការសិក្សាពីស្ថានភាព​បាតទន្លេមេគង្គ​និង​ទន្លេបាសាក់​ ដើម្បី​អាចវាយតម្លៃ​ពីទីតាំង​ដែលបាក់ច្រាំង​និង​ដុះដី​ ហើយមានវិធានការ​បូមស្តារ​ សម្រួលនិង​បង្វែរចរន្តទឹកកុំឱ្យបាក់ច្រាំង ស្របទៅ​តាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ