ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ចើញបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលជាសិក្ខាកាម សរុប៣៣២នាក់
Mon,15 September 2025 (Time 09:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 113នាក់)

ភ្នំពេញ÷នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ចើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលជាសិក្ខាកាម សរុប៣៣២នាក់។

ពិធីនេះធ្វើឡើង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋាន ជាប្រតិភូអមដំណើរ , លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលទាំង១០៥។

លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចការសិក្សាររយៈពេលខ្លី២សប្តាហ៍របស់សិក្ខាកាម ជូនដល់គណៈអធិបតីជ្រាប អំពីមេរៀនអនុវត្តការងារជំនាញជាក់ស្តែងនៅមូលដ្ឋាន សម្រាប់ឲ្យសិក្ខាកាមយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឡើងមានមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈអធិបតី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលបានចំណាយពេលអញ្ជើញ មកបិទវគ្គបំប៉នជំនាញជូនដល់សិក្ខាកាម នៅពេលនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏សូមសម្តែងការវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ប្រកបដោយលទ្ធផលជោគជ័យ ពិសេសសម្តែងការកោតសរសើរដល់គ្រូបង្គោលតាមជំនាញនីមួយៗទាំងអស់ ដែលបានផ្តល់បទពិសោធន៍ និងខំបង្ហាត់បង្រៀនចែករំលែកខឹ្លមសារមេរៀន ដល់សិក្ខាកាមទទួលបានការយល់ដឹងកាន់តែច្បាស់លាស់ ជាមូលដ្ឋានបំពេញការងារជំនាញឲ្យបានត្រឹមត្រូវ។

ឯកឧត្តមស្នងការ ក៏បានផ្តល់បទពិសោធន៍មួយចំនួនដល់សិក្ខាកាម ទាំងកិច្ចការងារសន្តិសុខ និងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើស ពិសេសនោះ គឺកិច្ចការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យស្របតាមជំនាញ និងនីតិវិធី ព្រោះឯកសារសេវាតម្រូវការទាំងអស់ សុទ្ធតែជាឯកសារចាំបាច់ដែលពលរដ្ឋក្នុងសង្គមជាតិ យកទៅប្រើប្រាស់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឡើងមានមតិណែនាំបន្ថែម និងផ្តល់នូវអនុសាសន៍សំខាន់ៗជាច្រើន ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជាទុន និងជាចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញភារកិច្ចការងារឲ្យចំទិសដៅ ។

ឯកឧត្តម សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់ ព្រោះនគរបាលមូលដ្ឋានជាអ្នកដែលនៅជិតបពលរដ្ឋបំផុត ដូច្នោះហើយ ហើយត្រូវគោរពវិន័យនិងក្រមសីលធម៌នគរបាលជាតិឲ្យបានខ្ជាប់ខ្ជួននិងកាត់បន្ថយភាពអសកម្មដែលប៉ះពាល់អារម្មណ៍និងធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ។

ក្នុងឱកាសនោះក៏មានការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ទាំង៣៣២រូប និងមានការថតរូបទុកជាអនុស្សាវរីយ៍ជាមួយ អង្គគណៈអធិបតី ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ