ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកិច្ចប្រជុំស្ដីពី ការងារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តព្រៃវែង
Mon,15 September 2025 (Time 09:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 88នាក់)

ព្រៃវែង៖នៅរសៀលថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពី ការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងខេត្តព្រៃវែង ក្នុងពិធីនេះផងដែរក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង អនុប្រធានផែនទៃង៣ លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំងប្រាំពីរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកប្រធានក្រុមការងារត្រួតពិនិត្យ បង្ការ និងបង្ក្រាបបទល្មើស ក្នុងភូមិសាស្ត្រតំបន់ទាំងបី ពាមមន្ទា, កោះសំពៅ, ស្វាយអាង៉ោង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យទទួលមុខព្រួញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋានកន្លងមក ។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការ ណែនាំនិងដាក់ផែនការ លោកនាយការិយាល័យជំនាញដែលពាក់ព័ន្ធនិងលោកនាយប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិនិត្យលិខិតស្នាម ឯកសារផ្សេងៗ របស់ជនបរទេស ក៏ដូចជនជាតិខ្មែររាល់មានការចេញ-ចូលក្នុងនិងក្រៅប្រទេសឱ្យបានត្រឹមត្រូវ ព្រមទាំងបានណែនាំដល់លោកកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង១១៦ ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា ក្ដាប់ឲ្យបានរាល់មុខសញ្ញា ត្រៀមលក្ខណ:ប្រុងប្រយ័ត្នជានិច្ច ក្នុងការបង្ការ ទប់ស្កាត់ កុំឱ្យមានបញ្ហាបទល្មើសចោរកម្ម រឺ បាតុភាពនផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរ ជាដាច់ខាត ត្រូវបង្កភាពងាយស្រួល ធានាបាននូវ សន្តិសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពល្អជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ជាពិសេសត្រូវកសាងអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យមានបរិស្ថានស្អាតជានិច្ចផងដែរ ៕

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ