ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យការងារ លើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ លោក លោកស្រី មន្រ្តីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាច្រើនរូបទៀតផងដែរ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះគឺដើម្បី ត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលកន្លងមក ព្រមទាំងលើកទិសដៅ និងបញ្ហាប្រឈមមួយចំនួន សំណូមពរផ្សេងៗ ដើម្បីធ្វើយ៉ាងណាការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំបានឯកភាពទៅលើវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបាន និងបានកោតសរសើរ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជូនដល់អង្គភាព និងថ្នាក់ដឹកនាំ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានបន្តជំរុញដល់ថ្នាក់ដឹកនាំព្រមទាំងមន្រ្តីជំនាញទាំងអស់ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការងារកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ជាងនេះទៅទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អបន្ថែមទៀតផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ