(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល និងណែនាំផ្តាំផ្ញើដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តន គរបាលជាតិ ជំនាន់ទី ១៣ ចំនួន០៨នាក់ដែលត្រូវចុះធ្វើកម្មសិក្សារយៈពេល១៥ថ្ងៃ នៅស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង។ចូលរួមក្នុងឱកាសនេះ មានលោកវរសេនីយ៍ឯក ដួង ស៊ីណែត ស្នងការរងផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាន លោកវរសេនីយ៍ ឯក ឡុង យោធាវីរៈ នាយការិយាល័យបុគ្គលិក រួមទាំងលោកនាយ នាយរងការិ យាល័យបណ្តុះបណ្តាល នាយរងការិយាល័យបុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀត។តាមរយៈអនុសាសន៍ណែនាំ ផ្តាំផ្ញើនិងការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ ស្នងការក្នុងពេលនេះ គឺជាប្រទីបបំភ្លឺផ្លូវសម្រាប់ប្អូនៗ និស្សិតទាំងអស់ នឹងទទួលបាននូវចំណេះ ជំនាញ និងបទពិសោធន៍ថ្មីៗ ដើម្បី ជាមូលដ្ឋានក្នុងការបំពេញលក្ខណ្ឌ នៅគ្រប់ដំណាក់កាលពេលបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅបណ្ឌិតសភានគរបាលជាតិកម្ពុជានាថ្ងៃខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ