ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ប៊ុន ហុន អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តពោធិ៍សាត់
Mon,15 September 2025 (Time 03:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត អគ្គនាយករង អនុប្រធានក្រុមប្រឹក្សា នីតិកម្ម អគ្គស្នងការរង អគ្គលេខាធិការរង និងគណៈប្រតិភូក្រសួងមហាផ្ទៃ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ប្រធាន ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង មេឃុំ ចៅ- សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម រដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយស អញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សាយ សុជាតិ និងលោក គិត សុផា ដែលត្រូវបានផ្ទេរភារកិច្ច កាលពីពេលថ្មីៗនេះ ក្នុងអាណត្តិការងារជាអភិបាលរងខេត្តពោធិ៍សាត់កន្លងមក បានខិតខំយក ចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ស្របតាមការបែងចែក តួនាទីភារកិច្ច របៀបរបបធ្វើការងារក្នុងជួរគណៈអភិបាលខេត្ត និងតាមការប្រគល់ភារកិច្ចពី ថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែកធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរទាំងក្នុងកិច្ចការអភិវឌ្ឍន៍ ការកៀរគរការវិនិយោគ និងការដោះស្រាយបញ្ហាប្រឈមនានារបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរ និងមានសេចក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្ត កាន់ តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមាន ការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ។

នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ណែនាំដល់ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវបន្តខិតខំអនុវត្តនូវសិទ្ធិអំណាច តួនាទី និងភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ដើម្បីធានាបាននូវគណនេយ្យភាព ប្រសិទ្ធភាពនៃការ គ្រប់គ្រងកិច្ចការរដ្ឋបាល ការងារអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។ ជាមួយគ្នានោះដែរ រដ្ឋបាលគ្រប់លំដាប់ថ្នាក់នៃខេត្តពោធិ៍សាត់ ត្រូវពង្រឹងការគ្រប់គ្រងវត្តមានក្នុងការបំពេញ ការងាររបស់មន្ត្រីរាជការ បុគ្គលិក និងត្រូវពង្រឹងការងារតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិស្របតាមច្បាប់ គោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ និងចូលរួមចំណែកក្នុងអនុវត្តឱ្យទទួល បានជោគជ័យនៃវិធានគន្លឹះក្នុងកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្តថា រដ្ឋបាលខេត្ត ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ជាពិសេសសមត្ថភាព ជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារឱ្យ កាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា យោងអនុក្រឹត្យលេខ ៦០១ អនក្រ.ត.ត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប ដូចមានរាយនាមខាងក្រោម៖

១-លោក ញឹក បានខេង ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីអភិបាលរងនៃគណៈអភិបាលខេត្ត កំពង់ធំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់

២-លោក អ៊ុយ សុធាវី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលខេត្ត បាត់ដំបង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ