ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តស្ទឹងត្រែង អំពាវនាវឱ្យបងប្អូនប្រកបរបរម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យ ទាំងអស់ ត្រូវបន្តគោរពច្បាប់ចរាចរណ៍ និងយកចិត្តទុកដាក់​ខ្ពស់លើសុវត្ថិភាពជាចំបង
Mon,15 September 2025 (Time 10:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យបងប្អូនអ្នកប្រកបរបរម៉ូតូឌុប ម៉ូតូកង់បី​ និងភ្នាក់ងារអនាម័យ ទាំងអស់ ត្រូវបន្តគោរពច្បាប់ចរាចរណ៍ យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពក្នុងការបម្រើសាធារណៈជាចំបង​ និងរក្សាអនាម័យសាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន​សោភណភាព​របស់ទីក្រុងស្ទឹងត្រែងឱ្យកាន់តែល្អបន្ថែមទៀត។

ការអំពាវនាវនេះនាឱកាសដែល ឯកឧត្តម សរ សុពុត្រា អញ្ជើញសំណេះសំណាលជាមួយបងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យក្រុងស្ទឹងត្រែង ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។​ ក្នុងកម្មវិធីនេះ ក៏មានវត្តមានពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រួមមាន លោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត និងនាយករងផងដែរ ដែលបានចូលរួមជួយជ្រោមជ្រែង និងផ្តល់កម្លាំងចិត្តដល់បងប្អូនដែលមានតួនាទីសំខាន់ក្នុងសង្គមប្រចាំថ្ងៃ។​

ពិធីសំណេះសំណាលនេះ ក៏ជាឱកាសមួយក្នុងការជួយឱ្យរដ្ឋបាលខេត្ត និងបងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យ បានជួបជុំគ្នា បង្កើនការយោគយល់ និងទំនាក់ទំនងល្អ ក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុងឱ្យមានសណ្តាប់ធ្នាប់ និងភាពរីកចម្រើនផងដែរ។

ព្រមជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដល់បងប្អូន រត់ម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យ ដែលបានចូលរួមនាពេលនេះ និងជូនពរឱ្យរកទទួលទានមានបានទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ