ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
បណ្ឌិត អ៊ាង សុផល្លែត ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តតត្បូងឃ្មុំ
Sun,14 September 2025 (Time 10:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 94នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើ្ញញដឹកនាំប្រតិភូ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយឱកាសការងារ ដល់ពលករចំណាកស្រុក វិលត្រឡប់មកមូលដ្ឋានវិញ ចំនួន១.៦៥១គ្រួសារ នៅតាមទីតាំងចំនួន៣កន្លែងផ្សេងគ្នា ស្ថិតនៅស្រុកអូររាំងឪ (៤០៣គ្រួសារ) ស្រុកពញាក្រែក (ស្មើនឹង១៥២) និងស្រុកត្បូងឃ្មុំ (៥០៣គ្រួសារ) នៃខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរលើសុខទុក្ខ និងយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កាលៈទេសៈ ដោយមិនទុកពលរដ្ឋណាម្នាក់ចោល ដោយមិនបានដោះស្រាយនិងខ្វះខាតស្បៀងនោះឡើយ ជាពិសេសការសម្រួលការលំបាក ការផ្តល់ឱកាសការងារក្នុងស្រុក ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុកវិលត្រឡប់មកមូលដ្ឋានវិញផងដែរ ក្នុងគ្រាដែលមានការឈ្លានពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំពីសាមគ្គីភាព និងជំនឿទុកចិត្តលើថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា និងលើរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍សង្កត់ធ្ងន់លើឱកាសការងារដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះ កម្ពុជាមានតម្រូវការការងារជាច្រើន នៅតាមរោងចក្រសហគ្រាស និងតំបន់អភិវឌ្ឍន៍នានា។ ជាមួយគ្នានេះប្រជាពលរដ្ឋ អាចបង្កើនការដាំដុះដំណាំ បន្លែ ដើមឈើហូបផ្លែ ដើម្បីធានាសន្តិសុខស្បៀងគ្រួសារ និងអាចរកចំណូលបន្ថែមផងដែរ។ «ក្នុងពេលដែលបញ្ហាព្រំដែនការធ្វើការចំណាកស្រុក វាមិនមែនជារឿងងាយស្រួលឡើយ និងអាចជួបបញ្ហាប្រឈម ការមើលងាយ ការរំលោភច្បាប់ផ្សេងៗ ដោយក្រុមនិយមមួយចំនួនណានោះ ដូច្នេះហើយត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ យើងខ្មែរតែមួយ ជាមួយរាជរដ្ឋាភិបាល និងវីរៈកងទ័ព ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលនៅតាមបណ្តាស្រុកខាងលើក្នុងខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជូនថវិកា ដែលជាអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ក្រុមគ្រួសារប្រជាពលរដ្ឋចូលរួមផងដែរ។ សម្រាប់ឱកាសការងារនៅទូទាំងប្រទេសមានប្រមាណ១០ម៉ឺនកន្លែង កំពុងរង់ចាំទទួលប្រជាពលរដ្ឋ ដែលធ្វើចំណាក់ស្រុកវិលត្រឡប់មកធ្វើការក្នុងប្រទេសវិញ ដោយឡែកសម្រាប់ខេត្តត្បូងឃ្មុំ មានសហគ្រាស ក្រុមហ៊ុន រោងចក្រ កំពុងជ្រើសរើសកម្លាំងពលកម្មជាច្រើនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ