ថ្ងៃអង្គារ៍ ទី១៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តយាងដង្គុំ ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
Sun,14 September 2025 (Time 10:50 PM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងសមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភាមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមការងារ និងអាជ្ញាធរដែនដី បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តយាងដង្គុំ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះមហាគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ ជាពិសេសបងប្អូននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងអរគុណចំពោះអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលបានចូលរួមការពារទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងនាំយកការអភិវឌ្ឍជូនខេត្តបន្ទាយមានជ័យ និងប្រទេសជាតិទាំងមូល។

ឯកឧត្តម កែ គឹមយ៉ាន ក៏បានរំលឹកដឹងគុណ និងសូមឧទ្ទិសកុសលផលបុណ្យដល់វីរជនដែលបានពលីជីវិតក្នុងការការពារទឹកដីពីការឈ្លានពាន។ ឯកឧត្តម ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា អាជ្ញាធរដែនដី និងតំណាងរាស្ត្រ តែងតែនៅជិតប្រជាពលរដ្ឋជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគ បរិភោគ វេរប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់មនុស្សវ័យចាស់ ប្រជាពលរដ្ឋរងគ្រោះ និងប្រជាជនតាមបន្ទាត់ព្រំដែនរួមមាន៖ អង្ករទម្ងន់ ៤៦០០គីឡូក្រាម, មីចំនួន ២០៥កេស, ទឹកសុទ្ធចំនួន ២១០យួរ, ទឹកស៊ីអ៊ីវចំនួន ២០៥យួរ, ទឹកត្រីចំនួន ២០៥យួរ, ទឹកក្រូចចំនួន ៥កេស, សារ៉ុងចំនួន ៣៩០សារ៉ុង និងបច្ច័យកសាងវត្តចំនួន ១០លានរៀល ដែលសរុបថវិកាប្រមាណ ៦២៣.២៤៥.០០០រៀល។

ឯកឧត្តម កែ គឹមយ៉ាន បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()

វីដែអូ