មណ្ឌលគិរី៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ គុណសម្បត្តិ និងស្នាដៃ ដ៏ធំធេងរបស់អតីតយុទ្ធជន ដែលបានលះបង់ ការពុះពារ និងយកជីវិតជាដើមទុន ដើម្បីការពារជាតិ មាតុភូមិ អធិបតេយ្យភាព និងបូរណភាពទឹកដី ក្នុងកាលៈទេសៈដ៏លំបាកបំផុតនាអតីតកាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករឮកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងគិតគូរពីសុខទុក្ខបងប្អូនអតីតយុទ្ឋជនគ្រប់ពេលវេលា ជាពិសេស នាឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលនេះ ។ឯកឧត្តមបន្តថា បងប្អូនអតីតយុទ្ឋជន ពួកគាត់គឺ ជាឆ្អឹងខ្នងដ៏រឹងមាំ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងការពារប្រទេសកម្ពុជា ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ហើយការលះបង់របស់អតីតយុទ្ធជន មិនមែនគ្រាន់តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃ និងជាគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយ ។ឯកឧត្តមបន្តថា ដោយសភាពការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានជួបប្រទះការឈ្លានពានពីកងទ័ពសៀម បង្កឲ្យបងប្អូនប្រជាពលរដ្ឋជួបប្រទះការលំបាក ក្នុងជីវភាពត្រូវភៀសសឹកទៅកន្លែងសុវត្ថិភាព។ ចំណែកកងទ័ពរបស់យើងត្រូវប្រុងប្រៀបស្មារតី ការពារដែនបូរណភាពទឹកដីគ្មានពេលសម្រាក ដែលនេះសបញ្ជាក់ពីការខិតខំប្រឹងប្រែង តាំងពីថ្នាក់ដឹកនាំកំពូល ត្រូវដោះស្រាយទាំងផ្នែកការទូត ទាំងសមរភូមិមុខ និងសមរភូមិក្រោយ មានសាមគ្គីភាពជាធ្លុះមួយយ៉ាងអង់អាច ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលរបស់យើង កុំជឿតាមការញុះញ៉ង់ពីជនអគតិ។ឯកឧត្តម អភិបាលខេត្ត បានសំណូមពរដល់ មន្ទីរអង្គភាពពាក់ព័ន្ឋ អាជ្ញាធរក្រុង-ស្រុក និងបណ្តាសប្បុរជន សូមបន្តជួយឧបត្ថម្ភគាំទ្រដល់ អតីតយុទ្ឋជនដែលជីវភាពខ្វះខាត ទាំងសម្ភារៈ និងថវិកា ទៅតាមលទ្ឋភាព ដើម្បីជាការដឹងគុណដល់វីរៈភាពរបស់ពួកគាត់។ ដើម្បីជាការលើកទឹកចិត្ត ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់បងប្អូនអតីតយុទ្ឋចំនួន ១០០នាក់ មកពីបណ្តាក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ក្នុងពិធីនេះដែរ ក៏មានការប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ក្នុងនោះ លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានតែងតាំងជាប្រធាន។ ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ការពារ និងលើកតម្កើងសិទ្ធិ និងផលប្រយោជន៍របស់អតីតយុទ្ធជន រួមទាំងការជួយឧបត្ថម្ភ និងផ្តល់សេវាផ្សេងៗ ជូនដល់ពួកគាត់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឧកញ៉ា ឡេង សុខគា ដឹកនាំប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទស្សនា និងស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់នៃបណ្តាក្រុមហ៊ុនមួយចំនួន ដែលបានកំពុងដាក់តាំងបង្ហាញក្នុងកម្មវិធីពិព័រណ៍អន្តរជាតិក្រុងហូជីមីញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកជំទាវ Zou Jiayi ប្រធាន និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ()
រដ្ឋមន្ត្រីទេសចរណ៍៖ វិស័យទេសចរណ៍ គឺខ្វះព័ត៌មានមិនបានជាដាច់ខាត ()
កម្ពុជាបណ្ដេញជនបរទេសខុសច្បាប់ជាង ១,៥០០នាក់ បន្ថែមទៀតចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកអនឡាញ ()
ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូច ()
វីដែអូ