ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ
Sun,14 September 2025 (Time 02:02 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

បាត់ដំបង៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបេសកកម្មវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណជូនចំពោះអង្គការស្នាមញញឹមកុមារកម្ពុជាដែលបានចុះមកកាន់ខេត្តបាត់ដំបងដើម្បីធ្វើការវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាបន្តមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្ដល់ការយកចិត្តទុកខ្លាំងណាស់ចំពោះវិស័យសុខាភិបាល។

ឯកឧត្តម សុខ លូ បញ្ជាក់បន្ថែមថា វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះមានការរីកចម្រើនជឿនលឿនជាងកាលពីអតីតកាល មានអ្នកឯកទេសជំនាញជាច្រើននាក់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗ។

ឯកឧត្តម សុខ លូ សំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ។

បើតាមលោកសាស្រ្តាចារ្យ នូ សារុំ តំណាងអង្គការស្នាមញញឹមកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គការស្នាមញញឹមកម្ពុជាបានធ្វើការវះកាត់ដោយជោគជ័យជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ ចំនួនជាង៦ ០០០នាក់។

សូមជម្រាបថា អង្គការស្នាមញញឹមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានរៀបចំបេសកកម្មវះកាត់ដោយឥតគិតថ្លៃជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប រលាក និងពិការភាពមុខមាត់ផ្សេងៗ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយកជាតិ និងអន្តរជាតិ ដែលមានបទពិសោធន៍ ដើម្បីផ្តល់នូវការវះកាត់ សេចក្ដីសង្ឃឹម និងស្នាមញញឹមថ្មីសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ៕

ព័ត៌មានគួរចាប់អារម្មណ៍

គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

វីដែអូ