ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ក្មេងទំនើងចំនួន ២៨៣ នាក់ត្រូវបានឃាត់ខ្លួនអនុវត្តវិធានការច្បាប់និងវិធានការរដ្ឋបាលនៅក្នុងខេត្តបាត់ដំបង
Sat,13 September 2025 (Time 05:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

បាត់ដំបង៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្តការងារបង្រ្កាបករណីក្មេងទំនើងបានចំនួន ៥៣ ករណី ឃាត់ខ្លួនពួកគេចំនួន២៨៣នាក់ ចាត់ វិធានការច្បាប់ដោយរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសចំនួន ២៤ករណី មានមនុស្សចំនួន ១៣២នាក់ និងចាត់វិធានការរដ្ឋបាលដោយដកហូតរក្សា ទុកមធ្យោបាយរយៈពេលខ្លី និងរយៈពេលវែង រហូត ០៣ខែ នៅមូលដ្ឋាននិងបង្គាប់ឱ្យធ្វើ ពលកម្ម អនាម័យ មុននឹងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញដោយមានលក្ខណ្ឌច្បាស់លាស់។

មិនតែប៉ុណ្ណោះមានពួកក្មេងទំនើងចំនួន ៥១៥ នាក់ស្រីចំនួន ០៥នាក់ បែងចែកចំនួន ៧៨ ក្រុម ដែលកំពុងស្ថិតក្នុងបញ្ជីគ្រប់គ្រងនិងតាមដានជាប់ជាប្រចាំរបស់នគរបាល ហើយក្នុងរយៈពេលកន្លងទៅ អង្គភាពនគរបាលដែលកំពុងគ្រប់គ្រងមុខសញ្ញានេះបានកោះ ហៅ ពួកគេជាក្រុមៗ មកធ្វើការសាកសួរដើ ម្បីឱ្យដឹងជាក់ច្បាប់អំពីរចនាសម្ព័ន្ធគោល បំណងនិងផែនការដែលគេប៉ងធ្វើសកម្មភាពនៅមូលដ្ឋាន ដោយបង្កការរំខាន បង្កភាពអា ណាធិបតេយ្យ បង្កេីតជម្លោះជាមួយក្រុមផ្សេង ឬបំពេញបែបបទបន្ថែម និងចាត់វិធាន ការបំបែកសំបុក្រពួកគេបានមុន មិនឱ្យពួកគេប្រ មូលផ្តុំធ្វើសកម្មភាពបាន។

តាមរបាយការណ៍រយៈពេល០៩ខែ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឹតពីខែ វិច្ឆិ កា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០ប២៥ ដែលត្រូវបានធ្វើការបូកសរុបនាពេលកន្លងមកដោយលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការក្នុងរយៈពេលកន្លងទៅនេះ គឺដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តោតសំខាន់លើការងារបង្ការទប់ស្កាត់និងបង្រ្កាបឱ្យបានក្រុមក្មេងទំ នើងនៅក្នុងមូលដ្ឋានព្រមទាំងចាត់វិធានការតឹងរឹងបំផុតចំពោះពួកគេ ។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នារយៈ ពេល០៩ខែឆ្នាំ ២០២៥ នេះស្ថានភាពក្មេងទំនើង បានថយចុះចំនួន ១១ករណី បើប្រៀបធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ កន្លងទៅ ។ ទោះជាបែបនេះក្តី ក្នុងការងារបូក សរុបលោកឧត្តមសេនីយ៍ទោស្នងការបានស្នើឱ្យសមត្ថកិច្ចនគរបាលត្រូវបន្តខិតខំឱ្យខ្លាំងក្លាបន្ថែមទៀតពិសេសការផ្សព្វផ្សាយនៅតាមទីសាធារណៈ កន្លែងកំសាន្តសប្បាយតាមសាលារៀន ទីអារាម និងសហគមន៍មូលដ្ឋាន ឱ្យបានច្រើន ហើយគប្បី មានការចូលរួម សហការណ៍ពីអាណាព្យាបាលពួកគេ ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីលប់បំបាត់ករណីនេះឱ្យដល់ចំណុចទៀបបំ ផុតនៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ