ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធី ដង្ហែក្បួនផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅវេទិកាអុំទូក ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ឯកឧត្តម ខូយ រីដា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា បច្ចុប្បន្ន ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាប្រធានបទ ដ៏ក្ដៅគគុក នាំឲ្យអ្នកមើល ឬអ្នកទស្សនា ឈឺក្បាល ក្នុងការបែងចែកថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ។ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេស មុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ សូមពិនិត្យប្រភពឲ្យបានច្បាស់លាស់ ពលរដ្ឋល្អ សូមចូលរួមចែកចាយព័ត៌មានពិត ព័ត៌មានល្អៗ និងព័ត៌មានណា ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ពីព្រោះថា ព័ត៌មានក្លែងក្លាយ នាំឲ្យសង្គមហ្វឹកហ្វរ បង្កចលាចលដល់មនុស្ស និងប៉ះពាល់ ដល់សន្តិសុខជាតិ។ សូមចូលរួមទាំងអស់គ្នា និយាយថាទេ និងមិនចែករំលែក ព័ត៌មានក្លែងក្លាយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ