ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
Mon,01 September 2025 (Time 08:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 86នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់ និងខ្លឹមសារនៃកិច្ចប្រជុំ ដើម្បីជូនថ្នាក់ដឹកនាំគ្រប់ផ្នែក និងគ្រប់កម្រិតទាំងអស់យកទៅអនុវត្តការងារ ដោយការច្នៃប្រឌិតបន្ថែម ដើម្បីសម្រេចបានជាលទ្ធផលល្អប្រសើរ និងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសកម្មភាពការងាររបស់មន្រ្តីសុខាភិបាល នៅតាមព្រំដែន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងស្នើសុំថ្នាក់ដឹកនាំទទួលបន្ទុក មន្ទីរពេទ្យជាតិ បន្តការគាំទ្រ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានបញ្ជាក់ ថ្នាក់ដឹកនាំគ្រប់កម្រិតទាំងអស់ យកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តពង្រឹងការបម្រើសេវា និងការគ្រប់គ្រង នៅតាមមន្ទីរពេទ្យបង្អែកស្រុក ឱ្យកាន់តែល្អប្រសើជាងនេះ។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យថ្នាក់ដឹកនាំទទួលបន្ទុក ពង្រឹងការយកចិត្តទុកដាក់លើកិច្ចការងារជំងឺមិនឆ្លង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹង អំពីការថែទាំសុខភាពដែលជាកត្តាសំខាន់ជាងគេ។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរពេទ្យជាតិ រៀបចំវគ្គបណ្តុះបណ្តាលបន្តឱ្យបានញឹកញ៉ាប់ ដែលអាចជួយបង្កើននូវចំណេះជំនាញ ពិសេសការយល់ដឹងអំពីស្ថានភាពនៃការវិវត្តន៍ នៃផ្នែកវេជ្ជសាស្រ្ត ជូនដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្តឱ្យថ្នាក់ដឹកនាំពង្រឹងការងារមួយចំនួនដូចជា៖ សុខភាពបន្តពូជ និងសុខភាពយុវវ័យ សុខភាពជនគ្មានទីពឹង សុខភាពផ្លូវចិត្ត និងសុខភាពភ្នែក៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ