ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រីសុខាភិបាល៖ បញ្ហាភាពស៊ាំនៃថ្នាំផ្សះប្រឆាំងមេរោគ គឺផ្តើមពីបុគ្គលម្នាក់ៗ ដែលត្រូវយកចិត្តទុកដាក់ ពិចារណា និងគោរពបទដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ មុនការសម្រេចប្រើប្រាស់
Mon,01 September 2025 (Time 08:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាជាតិ ស្តីពីការពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគនៅមូលដ្ឋានសុខាភិបាល និងការចាប់ផ្តើមជាផ្លូវការ នៃគម្រោងស្រាវជ្រាវបែបអនុវត្ត នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសិក្ខាសាលានាពេលនេះ ដើម្បីធ្វើការរួមគ្នាជាក្រុមពហុជំនាញ ក្នុងការអនុវត្តសកម្មភាពការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដោះស្រាយបញ្ហាភាពស៊ាំ ពន្យារភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ ការពារផលរំខាន កាត់បន្ថយការចំណាយ និងដើម្បីធានាអំពីលទ្ធផលល្អបំផុតសម្រាប់សុខភាពរបស់អ្នកជំងឺ ដែលព្យាបាលដោយឱសថប្រឆាំងមេរោគ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្នសង្គម។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា ភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគនេះ បណ្តាលមកពីការប្រើប្រាស់ឱសថប្រឆាំងមេរោគ មិនត្រឹមត្រូវ ឬលើសតម្រូវការចាំបាច់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការអនុវត្តកម្មវិធីគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៖
-ក្នុងនាមជាមន្រ្តីសុខាភិបាល ត្រូវចាប់ផ្តើមពីការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន ទៅលើបញ្ហានៃការប្រើប្រាស់ឱសថប្រឆាំងមេរោគឱ្យបានត្រឹមត្រូវ
-សិក្សាស្វែងយល់បន្ថែម អំពីបញ្ហាជំងឺឆ្លងដែលមាននៅលើសកលលោក ជាពិសេសនៅក្នុងតំបន់ និងពិភាក្សាទៅលើនិយាមការនៃការព្យាបាលដោយប្រើប្រាស់ឱសថប្រឆាំងនឹងមេរោគអង់ទីប៊ីយូទិក (Antibiotics)
-បន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាព ពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ទាំងនៅក្នុងសាកលវិទ្យាល័យ និងទាំងក្នុងចំណោមមន្រ្តីសុខាភិបាល ដែលកំពុងបម្រើការងារក្នុងមន្ទីរពេទ្យ
-បន្តការបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាល អំពីការងារការគ្រប់គ្រង ការប្រើប្រាស់ឱសថប្រឆាំងមេរោគ Antimicrobials Stewardship (AMS) ការបង្ការនិងត្រួតពិនិត្យការចម្លងរោគ Infection Prevention and Control (IPC) និងការធ្វើរោគវិនិច្ឆ័យឱ្យត្រឹមត្រូវដោយផ្អែកលើភ័ស្តុតាងពីមន្ទីរពិសោធន៍ នៅតាមមូលដ្ឋានសុខាភិបាល
-បន្តកិច្ចសហការឱ្យជិតស្អិតជាមួយផ្នែកមន្ទីរពិសោធន៍ ក្នុងការធ្វើតេស្តរកមេរោគបង្កជំងឺដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាធ្វើការប្រមូល ការវិភាគ និងការចែករំលែកទិន្នន័យ ដើម្បីជួយដល់ការធ្វើបច្ចុប្បន្នភាពនិយាមនៃការព្យាបាលដោយឱសថប្រឆាំងមេរោគក្នុងប្រទេសកម្ពុជា
-លើកទឹកចិត្តក្រុមការងារសុខាភិបាល ក្នុងការសហការជាមួយដៃគូពាក់ព័ន្ធនានា បន្តស្រាវជ្រាវរួមគ្នាអំពីបញ្ហាជំងឺឆ្លង និងបញ្ហាភាពស៊ាំនៃមេរោគជាមួយឱសថប្រឆាំងមេរោគ ដើម្បីប្រមូលបានជាធាតុផ្សំបន្ថែមទៀត ជាគុណប្រយោជន៍ទៅដល់ការអនុវត្តន៍កិច្ចការងារប្រចាំថ្ងៃ
-ក្នុងនាមជាគ្រូពេទ្យ ត្រូវគិតគូឱ្យបានច្បាស់លាស់មុនចេញវេជ្ជបញ្ជាប្រើប្រាស់ឱសថប្រឆាំងមេរោគ ក្នុងនោះអាចទប់ស្កាត់ការរាតត្បាតជំងឺជាសកលមួយ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ មជ្ឈមណ្ឌលអន្តរជាតិ ICARS និងកិច្ចសហការគាំទ្ររបស់អង្គការសុខភាពពិភពលោក ព្រមទាំងក្រុមការងារដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងស្របពេលដែលក្រសួងសុខាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ទៅនឹងការគម្រាមកំហែងពីការកើនឡើង នៃភាពស៊ាំនៃមេរោគជាមួយនឹងឱសថប្រឆាំងមេរោគ។

សិក្ខាសាលានេះ រៀបចំរយៈពេល២ថ្ងៃ​ នៅសណ្ឋាគារសុខាភ្នំពេញ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា តំណាងមជ្ឈមណ្ឌលអន្តរជាតិ ICARS អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងមន្ទីរពេទ្យខេត្ត ស្រុក និ ភ្ញៀវជាតិ និងអន្តរជាតិ និងតាមប្រព័ន្ធ Zoom នូវក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុក និងក្រុមការងារ AMS ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ