ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងនាំយកការសាកសួរសុខទុក្ខពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតជូនក្រុមគ្រួសារកងទ័ពជួរមុខ ដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ ប្រមាណ៧០០គ្រួសារ។នៅក្នុងពិធីសំណេះសំណាលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូន ក្រុមគ្រួសារកងទ័ព នូវកិច្ចការនានាដែលថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល បាននិងកំពុងដឹកនាំធ្វើប្រកបដោយការអត់ធ្មត់ខ្ពស់ ចៀសវាងនាំមកនូវការប៉ះទង្គិចសារជាថ្មី និងដើម្បីនាំមកនូវដំណោះស្រាយបញ្ចប់បញ្ហាទាំងស្រុងដោយសន្តិវិធី។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអំពាវនាវសូមជឿជាក់មកលើរាជរដ្ឋាភិបាល និងអត់ធ្មត់ជាមួយគ្នា ក្នុងការស្វែងរកវិធីសាស្ត្រទាំងការចរចា ទាំងទំនាក់ទំនងការទូត និងកិច្ចការផ្លូវច្បាប់នានា ដើម្បីធ្វើយ៉ាងណាឱ្យបញ្ហានៃជម្លោះនេះ បានបញ្ចប់ទាំងស្រុងប្រកបដោយសន្តិវិធី ជៀសវាងការប្រយុទ្ធ ឬការផ្ទុះសង្គ្រាមដែលធ្វើឱ្យខូចខាត និងប៉ះពាល់អាយុជីវិតទាំងសងខាង ហើយនេះក៏ដើម្បីឱ្យកងទ័ពដែលកំពុងឈរជើងនៅជួរមុខ បានត្រឡប់ជួបជុំក្រុមគ្រួសារដូចស្ថានភាពដើមវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
គណៈរដ្ឋមន្ត្រីប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ ()
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
វីដែអូ