ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកជំទាវ បាន ស្រីមុំ ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ បន្តទប់ស្កាត់ការសាងសង់សំណង់ខុសបច្ចេកទេស និងសាងសង់រំលោភលើដីចំនីផ្លូវសាធារណៈ
Mon,01 September 2025 (Time 05:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)

ប៉ៃលិន៖នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យការងារគ្រប់គ្រងសំណង់នានា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាងម្ចាស់សំណង់ជាច្រេីនរូបទៀត លោកជំទាវបណ្ឌិត បាន ស្រីមុំ បានស្នើឱ្យប្រជាពលរដ្ឋ ចូលរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ សំណង់ខុសបច្ចេកទេស និងសង់រំលោភលើដីចំណីផ្លូវសាធារណៈទូទាំងខេត្តប៉ៃលិន ។

លោកជំទាវ បានមានប្រសាសន៍លើកឡើងថាបច្ចប្បន្ន រដ្ឋបាលខេត្តប៉ៃលិន បានកំពុងពង្រឹងនូវយន្តការទាំងឡាយ ដែលទាក់ទងទៅនឹងច្បាប់សាងសង់ ដោយធ្វើយ៉ាងណាឱ្យខេត្តមានសំណង់ប្រកបទៅដោយសុវត្ថិភាព សោភ័ណ្ឌភាព ព្រមទាំងបានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំផ្កាលម្អបន្ថែម និងការថែទាំ ព្រមទាំងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ សួនពុះចែកទ្រូងផ្លូវឱ្យបានកាន់តែល្អឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន សុខភាព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោយសោភ័ណ្ឌភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ ត្រូវរួមគ្នាគោរពច្បាប់ហើយប្រសិនបើមានការសាងសង់ផ្ទះ ឬសាងសង់កន្លែងអាជីវកម្មផ្សេងៗ ត្រូវសុំច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមមុខនានា ដូចជា សំណង់គ្មានច្បាប់អនុញ្ញាត សំណង់ខុសបច្ចេកទេស និងការសង់រំលោភលើដីចំណីផ្លូវតាមសាធារណៈ ដែលបណ្តាលឱ្យខាតពេលវេលានិងថវិកា។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តទប់ស្កាត់ការរំលោភលើដីសាធារណៈ ដូចជា៖ ដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើអោយប៉ះពាល់ ដល់សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ នៅតាមទីក្រុង ទីប្រជុំជន ជាពិសេសការទប់ស្កាត់ ឱ្យបានរាល់ការសាងសង់សំណង់ខុសច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយ និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុ អោយយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ