ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ
Thu,11 September 2025 (Time 07:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 249នាក់)

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដឹកនាំដោយឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ចូលជួបសម្តែងការគួរសម និងសុំការណែនាំអំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមការងារទាំងអស់ ដែលឆ្លៀតឱកាសដ៏មានតម្លៃចូលជួបសំណេះសំណាលនិងពិភាក្សាការងារ។

ឯកឧត្តម នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានកោតសសើរ នូវការរីកចម្រើនរបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល។ ទន្ទឹមគ្នានេះដែរឯកឧត្តមបានគោរពស្នើសុំគោលការណ៍ណែនាំ ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីយន្តការដែលក្រសួងសុខាភិបាល បាននិងកំពុងអនុវត្ត ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ទាំងសេវាសុខាភិបាលសាធារណៈ និងឯកជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាននិងកំពុងពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាងត្រូវមានប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការតឹងរ៉ឹងតាមនីតិវិធីចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់។

ជាទីបញ្ចប់ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្វាគមន៍ចំពោះកិច្ចសហការតាមបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យកិច្ចសហការនេះបានល្អ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋទូទៅឱ្យបានកាន់តែប្រសើរឡើង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាជន ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ