ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ
Thu,11 September 2025 (Time 07:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 260នាក់)

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និវត្តជន និងមន្រ្តីរាជការក្រោមឱវាទជាច្រើនរូបទៀត។

ពិធីនេះមានគោលបំណងជួបសំណេះសំណាលជាមួយ អ៊ំ ពូ មីងនិវត្តជន ដែលធ្លាប់បានបំពេញការងារបម្រើវិស័យសាធារណការ និងដឹកជញ្ជូន តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់ពេលចូលនិវត្តន៍។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកអ៊ំ លោកពូ និងអ្នកមីង ជាអតីតមន្រ្តីរាជការធ្លាប់បានបម្រើការងារក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរួមកម្មវិធីនាពេលនេះ ក៏ជាឱកាសដល់ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសួរសុខទុក្ខ និងសម្តែងនូវការដឹងគុណដល់លោកអ៊ំ លោកពូ និងអ្នកមីងជានិវត្តជនធ្លាប់បម្រើការងារ និងបានបង្កើតនូវសម្តិទ្ធផលការងារជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកណ្តាល នៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញការងារជាឧត្តមប្រយោជន៍សម្រាប់មន្ត្រីរាជការ និងនិវត្តជន ជាពិសេសការចូលរួមក្នុងគ្រប់សកម្មភាពនានា ដែលបម្រើដល់ចក្ខុវិស័យរបស់សមាគមបុគ្គលិក ឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងបានសម្របសម្រួលនៅក្នុងដំណើរការរៀបចំពិធីសំណេះសំណាលនាថ្ងៃនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការកណ្ដាល នៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ឱ្យបន្តសកម្មភាពដឹកនាំក្រុមការងារសមាគមបុគ្គលិក ចុះសួរសុខទុក្ខ និងជួយសម្រាលទុក្ខលំបាកនានាទៅដល់ទីកន្លែងដែលនិវត្តជនរស់នៅផ្ទាល់ ជាពិសេសចុះសួរសុខទុក្ខ និវត្តជនរស់នៅតាមបណ្តាខេត្តដែលមិនចូលរួមពិធីសំណេះសំណាលថ្ងៃនេះ ដើម្បីកុំឱ្យលោកអ៊ំ លោកពូ និងអ្នកមីង មានការលំបាកក្នុងការធ្វើដំណើរមកដល់រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន សមាគមបុគ្គលិក បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្ដាលចំនួន ៧លើកមកហើយ ដោយបានខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចនូវសមិទ្ធផលជាច្រើនក្នុងបណ្តាឆ្នាំកន្លងទៅ សំដៅរួមចំណែកក្នុងការគាំទ្រចក្ខុវិស័យ និងបេសកម្មរបស់សមាគម ជាពិសេសសមាគមបាននឹងកំពុងរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងសមាគម ឱ្យកាន់តែមានភាពច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ