ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ ក្រោមប្រធានបទ "ឯកភាពអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព"
Thu,11 September 2025 (Time 07:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 205នាក់)

ម៉ាឡេស៊ី៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី២២ (ACDFM-22) ដែលបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអគ្គមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍នានា។ ដោយឡែក អគ្គមេបញ្ជាការរងកងទ័ពប្រទេសទីម័រឡេស្តេ ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍។

តាមរបៀបវារៈនៃកិច្ចប្រជុំនេះ បណ្តាមេដឹកនាំកងទ័ពអាស៊ានទាំងអស់ បានឡើងថ្លែងបទអន្តរាគមន៍របស់ខ្លួន និងបានចូលរួមពិភាក្សាគ្នាយ៉ាងផុលផុសទៅលើបញ្ហាប្រឈមនានាក្នុងតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ដើម្បីធ្វើការដោះស្រាយ។

ដូចគ្នានឹងបណ្តាមេដឹកនាំកងទ័ពអាស៊ានដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងក្នុងកិច្ចប្រជុំនោះ ដោយបានអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៊ី និងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការងារសម្របសម្រួលឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) អនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាប្រទេសទាំងអស់ជាសមាជិកអាស៊ាន ដែលបានអនុញ្ញាតឱ្យអនុព័ន្ធយោធា ចូលរួមសង្កេតការណ៍សម្រាប់ការអនុវត្តបទឈប់បាញ់។

ក្រោមប្រធានបទ "ឯកភាពអាស៊ានសម្រាប់សន្តិសុខនិងវិបុលភាព" នៃកិច្ចប្រជុំឆ្នាំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានគាំទ្រពេញទំហឹងពីតួនាទី និងសកម្មភាពរួមរបស់ប្រទេសជាសមាជិក និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយរួមគ្នាលើកកម្ពស់ស្ថេរភាពក្នុងតំបន់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ