ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងឆ្លងសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប។ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គនាយក បានមានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់អគ្គនាយកដ្ឋានរដ្ឋបាលដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញនូវតួនាទីភារកិច្ចរយៈពេលកន្លងមកដោយសម្រេចបានលទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។ក្នុងនោះអង្គប្រជុំបានធ្វើការជជែកពិភាក្សា និងផ្ដល់យោបល់យ៉ាងផុលផុសមកលើសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែសីហា របស់អគ្គនាយកដ្ឋានរដ្ឋបាល។ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានស្នើឱ្យគ្រប់នាយកដ្ឋានទាំងអស់ត្រូវធ្វើការត្រួតពិនិត្យទៅសកម្មភាពនានាតាមផែនការសកម្មភាព ដោយត្រូវអនុវត្តសកម្មភាពផ្សារភ្ជាប់ជាមួយថវិកា និងត្រូវគ្រប់គ្រងពង្រឹងការទទួលខុសត្រូវរាល់វត្តមានរបស់មន្ត្រីរាជការ ក្នុងអង្គភាពឱ្យបានច្បាស់លាស់។ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក ក៏បានធ្វើការបូកសរុបលទ្ធផលការងារ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដល់នាយកដ្ឋាននីមួយៗចំណុះអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវធ្វើយ៉ាងណាអនុវត្តឱ្យសម្រេចបានក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ