ថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១០
Mon,01 September 2025 (Time 01:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 13នាក់)

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងធម្មការ និងសាសនា បានរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកកិច្ចការសាសនា ឧទ្ទេសាចារ្យ អាចារ្យ អាចារិនី និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ១.២៥០នាក់ នៅសាលវិទ្យាស្ថានជាតិអប់រំ។

ក្នុងរបាយការណ៍និងសុន្ទរកថាស្វាគមន៍ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានមានប្រសាសន៍លើកឡើងអំពីការអនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការ និងសាសនា ដោយពេលកន្លងមក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង បានខិតខំបំពេញការងារយ៉ាងសកម្ម តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សាសនា វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ជាតិឱ្យកាន់តែរីកចម្រើនរុងរឿង ហើយរក្សាបាននូវអត្តសញ្ញាណដ៏ល្អផូរផង់របស់ជាតិយើង។

ទន្ទឹមនឹងនេះ ក្រសួងធម្មការ និងសាសនា បានកំពុងផ្សព្វផ្សាយកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្តីពីវិបត្តិអាចារ្យ។ គិតមកដល់បច្ចុប្បន្ននេះក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ បានចំនួន ៥០វគ្គ សរុបសិក្ខាកាមចំនួន ១៣.៦០៦អង្គ/នាក់ ក្នុងគោលដៅតម្រង់ទិសទៅលើការដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធីអាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈឯកភាពគ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះឯកឧត្តម លោកជំទាវ លោកគ្រូឧទ្ទេសាចារ្យ អាចារ្យ អាចារិនី លោក លោកស្រី និងអង្គពិធីទាំងមូល ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ ដែលជានិច្ចកាល សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ជាប្រចាំអំពីសុខទុក្ខនិងជីវភាពរបស់បងប្អូនគ្រប់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយ រយៈពេលជាងមួយខែ កន្លងមកនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ចាយ បូរិន ដែលបានរៀបចំពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី១០ នាឱកាសនេះ និងបានខិតខំពង្រីងតួនាទី ភារកិច្ច និងក្រមសីលធម៌ ដល់អាចារ្យ អាចារិនីខ្មែរ តាមគ្រប់រូបភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅរកការឯកភាពជាធ្លុងមួយ ទាំងខាងទស្សនៈ ទាំងគោលជំហរ ទាំងការប្រតិបត្តិ ក្នុងការងារដឹកនាំពិធីកម្មសាសនា និងទំនៀមទម្លាប់ប្រពៃណី ជាពិសេសការរៀបចំ ពិធីជួបជុំប្រចាំឆ្នាំនាពេលនេះ ដែលពិតជាបានផ្តល់ឱកាសសម្រាប់ អាចារ្យ អាចារិនីគ្រប់រូប បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធល្អៗរវាងគ្នានឹងគ្នា សំដៅចូលរួមចំណែកដល់ការលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិយើង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១-អាចារ្យ អាចារិនី ទាំងអស់ ត្រូវមានសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងល្អជាមួយនឹងគណៈកម្មការវត្ត ចៅអធិការវត្ត មន្ទីរធម្មការនិងសាសនារាជធានី ខេត្ត ក្រុង និងពុទ្ធបរិស័ទ ដោយមិនត្រូវប្រកាន់បក្សពួក ឬបង្កើតអធិករណ៍នៅក្នុងវត្ត ឬក្នុងមូលដ្ឋានរបស់ខ្លួន។
២-សូមចូលរួមរៀបចំវត្តអារាម ឱ្យមានសោភណភាពល្អ ស័ក្តិសមជាទីកន្លែងគោរពសក្ការៈស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការនិងសាសនា គឺ ១.វត្តស្អាត ២.វត្តស្វាង និង៣.វត្តស្ងប់។
៣-សូមខិតខំថែរក្សានិងអភិរក្សនូវកេរមរតកវប្បធម៌ព្រះពុទ្ធសាសនា និងប្រពៃណី ទំនៀមទម្លាប់ខ្មែរឱ្យស្ថិតស្ថេរគង់វង្ស ធ្វើយ៉ាងណារួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យបានថ្កុំថ្កើងរុងរឿង។
៤-សូមអាចារ្យ អាចារិនី ទាំងអស់ត្រូវប្រកាន់នូវសប្បុរសធម៌ទាំង៧ ឱ្យបានខ្ជាប់ខ្ជួន។
៥-អាចារ្យ អាចារិនី ទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹងរបស់ខ្លួន ខិតខំស្រាវជ្រាវគម្ពីរដីកា ក្បួនច្បាប់ របៀបមង្គល និងពិធីបុណ្យផ្សេងៗ ហើយចងក្រងទុកជាឯកសារ ដើម្បីរួមចំណែកក្នុងការកសាងឯកសារគោលរបស់ក្រសួងធម្មការនិងសាសនា។
៦-អាចារ្យ អាចារិនី ទាំងអស់ ត្រូវដើរតួនាទីជាគំរូល្អ ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ច្បាប់ទម្លាប់ សីលធម៌ សុជីវធម៌ ចរិយាធម៌ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងចូលរួមចំណែកអភិវឌ្ឍសង្គម។
៧-អាចារ្យ អាចារិនី គឺជាមរតកមនុស្សរស់ និងជាអ្នកអភិរក្សនិងអភិវឌ្ឍមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ឱ្យស្ថិតស្ថេរគង់វង្ស ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃកិច្ចដំណើរការរបស់ ប.ភ.យ.ក. និងលក្ខណវិនិច្ឆ័យនិងលក្ខណសម្បត្តិសម្រាប់ជ្រើសរើសគ្រូបង្រៀននៃ ប.ភ.យ.ក. និងអនុម័តលើបញ្ជីឈ្មោះបេក្ខជន វិញ្ញាសា និងកាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសសិស្សវិជ្ជាជីវៈតុលាការ និងវិជ្ជាជីវៈច្បាប់ ក៏ដូចជាអនុម័តលើបទបញ្ជាផ្ទៃក្នុងសម្រាប់ក្រុមប្រឹក្សាភិបាលនៃ ប.ភ.យ.ក. ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យឯកឧត្តម​ គីម​ រិទ្ធី​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនភរិយា និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៥រូប រស់នៅខេត្តព្រះវិហារ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យឯកឧត្តម មាន ចាន់យ៉ាដា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនម្តាយបង្កេីត និងក្រុមគ្រួសាររបស់វីរៈយុទ្ធជន ១រូប រស់នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់ចូលជាធរមាន ()

វីដែអូ